លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកសំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- អ្នកដែលមិនទទួលស្គាល់កំហុសខ្លួនឯង = គឺជាមនុស្សគ្មានការទទួលខុសត្រូវ?
២- ការនិយាយថាគណបក្សប្រជាជនកម្ពុជាទិញមនុស្ស = គឺជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិនយោបាយពលរដ្ឋ?
៣- យាយហួរមិនមែនជា គ.ជ.ប ទេ = កុំចេះថាជំនួស គ.ជ.ប ?
៤- ទោះយាយហួរខិតខំនិយាយយ៉ាងណាក៏ភ្លើងទៀនបានរលត់ហើយ = ភ្លើងទៀនមិនអាចឆេះឡើងវិញទេ?
៥- រឿងភ្លើងទៀនរលត់មិនពិបាកយល់ទេ = មិនគួរជនបរទេសខ្លះធ្វើមិនយល់កើត?
៦- អាត់ ធន់ គ្រាន់តែមេសហជីពមួយផ្នែកប៉ុណ្ណោះ = មិនមែនជាសហជីពតំណាងកម្មករនិយោជិតទូទាំងប្រទេសទេ?
៧- កម្ពុជាជាប្រទេសតូច មានសេដ្ឋកិច្ចអន់ថយ = បើមានផលវិបាកដោយជះឥទ្ធិពលពីក្រៅក៏កម្ពុជាប៉ះពាល់តិចជាងបណ្តាប្រទេសនៅលើពិភពលោកដែរ?
៨- គ្មានក្រុមឧទ្ទាមក្រៅច្បាប់ណាចេះគិតគូពីសុខទុក្ខរបស់កម្មករនយោជិតជាងរាជរដ្ឋាភិបាលកម្ពុជាទេ = ពួកក្រុមឧទ្ទាមក្រៅច្បាប់និយាយប្រទាញទៅរកផលអវិជ្ជាមានជានិច្ចក្នុងចេតនាបំភិតបំភ័យកម្មករនិយោជិត?
៩- តើយាយហួរមានឋានៈស្អីទៅបង្ខំឲ្យអ្នកនាំពាក្យគណបក្សចលនាឆ្ពោះទៅមុខចេញសេចក្តីថ្លែងការណ៍ = មកថៃគេមិនមើលមុខផងនោះ?
១០- ព័ត៌មានថាបក្សប្រឆាំងថៃឈ្នះឆ្នោតមិនអនុញ្ញាតឲ្យពលករខ្មែរនៅធ្វើការក្នុងប្រទេសថៃ = គឺព័ត៌មានក្លែងក្លាយបង្កើតដោយក្រុមឧទ្ទាមក្រៅច្បាប់? ៕


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print