កូនៗចេញពីធ្វេីការមកដល់ផ្ទះ ប្រទះឃើញម្តាយដេកស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ ៖ កូនស្រី២នាក់អង្គុយសម្រក់ទឹកភ្នែកព្រោះតែមិនទាន់ដង្ងើមម្តាយ ខណៈដែលចេញពីធ្វើការរោងចក្រ គ្រាន់តែរុញទ្វារបន្ទប់ស្រាប់តែឃេីញម្តាយគាំងបេះដូងស្លាប់បាត់ទៅហើយ មិនដឹងថាតាំងពីពេលណានោះទេ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ១៩ ផ្លូវបេតុង ក្រុមទី៦ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពស្ត្រីខាងលើមានឈ្មោះ សៅ សៀន អាយុ៦២ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រីចំនួន២នាក់ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមកូនស្រីរបស់សពបានឱ្យដឹងទាំងទឹកភ្នែករលីងរលោងថា នៅស្រុកគ្មានអ្នកមើលថែ ខំយកម្តាយមកស្នាក់នៅជាមួយ ហើយនៅវេលាថ្ងៃត្រង់បាយជុំគ្នាសោះ ក៏នាំគ្នាទៅធ្វើការវិញទុកឱ្យម្តាយនៅចាំបន្ទប់ ស្រាប់តែពេលវិលត្រឡប់មកពីរោងចក្រវិញគ្រាន់តែកូនៗមកដល់បន្ទប់រុញទ្វារឃើញហើយស្លុតចិត្តស្ទើរទន់ជង្គង់ មិនទាន់ដង្ហើមម្តាយ មិនដឹងថាស្លាប់តាំងពីពេលណា ស្រែកឆោឡោ ផ្អើលអ្នកក្បែរខាងកើតក្តីសង្វេគនិងអាណិតខ្លោចចិត្ត ។

សពស្ត្រីខាងលើត្រូវបានអាជ្ញាធរ សមត្ថកិច្ចចុះទៅសាកសួរ ពិនិត្យ ក៏ប៉ុន្តែ ក្រុមគ្រួសារស្នើសុំឲ្យសមត្ថកិច្ចឱ្យជួយធ្វើឯកសារមរណភាពដើម្បីយកទៅធ្វើបុណ្យ។

...

ដោយក្តីអាណិតអាសូរត្រូវបានអ្នកជិតខាងចូលជាបច្ច័យបានមួយចំនួន ហើយដឹកតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print