លោក ប្រាក់ សុខុន បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់លោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៣ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់លោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា , តបតាមការអញ្ជើញរបស់វិមានប្រធានាធិបតីនៃ សាធារណរដ្ឋតួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងពិធី ចូលកាន់តំណែងជាផ្លូវការរបស់ លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋ តួកគី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងអង់ការ៉ា។

វត្តមានរបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងពិធីចូលកាន់តំណែងជាផ្លូវការ របស់ លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីនេះ ជាសក្ខីភាព បង្ហាញយ៉ាងច្បាស់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងតួកគី៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print