ភ្នំពេញ៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀនចំនួន៣១នាក់បានស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនជឿនលឿន ដូចពេលសព្វថ្ងៃនេះ។
ពួកគាត់ទាំង៣១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោម អធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការ
គណបក្សរាជធានីភ្នំពេញ និងលោកម៉ប់ សារិន សមាជិកគណះកម្មាធិការកណ្តាលនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃយ៍គណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការ សម្រេចចិត្តរបស់បងប្អូន គឺពិតជា
ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយបងប្អូនបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ។ យើងដាច់ ខាតត្រូវការពារសន្តិភាពអោយបានគង់វង់ ទោះក្នុងតម្លៃណាក៏ ដោយ ។ មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេសអោយរីកចំរើនជឿនលឿនបាន។
លោកឃួង ស្រេង បានសូមអោយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង៣១រូប ជួយផ្សព្វផ្សាយអំពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា លោកបញ្ជាក់ថា មិនបាច់ឃោសនាអីច្រើនទេ គឺសុំនិយាយតែការពិតដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺគ្រប់គ្រាន់ហើយ និងសូមអោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ។
គួរបញ្ជាក់ថា៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀនចំនួន ៣១នាក់ ដែលស័្មក្រចិត្តចូល រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មកពី៤ខណ្ឌ គឺខណ្ឌចំការមន ៧មករា ឬស្សីកែវនិងខណ្ឌកំបូល៕
សំរិត