លោក បណ្ឌិត ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពត : គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់

។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ៖គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់ ប៉ុន្តែមិនមានការផ្លាស់ប្តូរបុព្វហេតុនោះទេ គឺក្នុងគ្រប់កាលៈទេសៈទាំងអស់តែងបានខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ អង្គការចាត់តាំងយុវជនបក្ស ក៏ដូចជាគ្រប់សមាជិក-សមាជិកាបក្សទាំងអស់ គឺជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឱ្យសម្រេចបានតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ហើយបន្តខិតខំជំរុញអភិវឌ្ឍបន្ថែមទៀត តាមផែនការដែលបានគ្រោងទុកក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សាឱកាសនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ 

 លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា : ក្រៅពីការបង្ហាញឱ្យឃើញអំពីការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យតាមរយៈការប្រើប្រាស់សិទ្ធិលើសន្លឹកឆ្នោត, លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គឺជាសក្ខីភាពនៃការគាំទ្រគណបក្សប្រជាជនកម្ពុជា និងការផ្តល់នូវទំនុកចិត្តជូនគណបក្សប្រជាជនកម្ពុជាក្នុងការបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

 លោក បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា, យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់ ៣ ដែលត្រូវបំពេញ គឺ៖ ទី១. ត្រូវថែរក្សាឱ្យបាននូវរាល់សមិទ្ធផលដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង, ទី២. ត្រូវខិតខំពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត សម្រាប់បន្សល់ទុកដល់យុវជនបន្តវេនជំនាន់ក្រោយ និងទី៣. ត្រូវធ្វើយ៉ាងណាឱ្យយុវជនបច្ចុប្បន្ន និងជំនាន់ក្រោយអាចបន្តស្មារតី វីរភាព និងបេសកកម្មរបស់យុវជនជំនាន់មុន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។ មួយវិញទៀត អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់នូវសីលធម៌-គុណធម៌ និងវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print