សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តចុះជួបកម្មករ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារដែលបានដាក់ចេញ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា គម្រោងរបស់រាជរដ្ឋាភិបាល គឺចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មារិនី ដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងអស់ដែលបានដាក់ចេញ តាំងពីឆ្នាំ២០១៨។ សម្តេចថា សម្តេចគ្រោងចុះជួបកម្មករ-កម្មារិនី នៅឆ្នាំ២០២០ តែគាប់ជួនផ្ទុះឡើងព្រឹត្តការណ៍កូវីដ-19។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ រហូតឆ្នាំ២០២៣ ក៏នៅមានសេសសល់ កន្ទុយរបស់វា នៅពេលនោះបានដាក់ឱ្យមានការត្រួតពិនិត្យសុខភាពជាមុន, មុនមកធ្វើការជួបជុំណាមួយទាំងកម្រិតជាតិ និងអន្តរជាតិ ទើបធ្វើឱ្យអាក់ខានពិធីជួបជុំមួយចំនួនធំ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីអាក់ខានច្រើនឆ្នាំពិតមែន ប៉ុន្តែពេលវេលាមកដល់ គឺមិនឱ្យឱកាសនេះកន្លងទេ គឺកំពុងយកពេលវេលាអនុគ្រោះនេះ ដើម្បីចុះជួបជាមួយកម្មករ-កម្មារិនីឡើងវិញ ហើយត្រួតពិនិត្យនូវវឌ្ឍនៈភាពការងារទាំងអស់នៅតាមបណ្តារោងចក្រក្នុងប្រទេសកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យស្ថាប័នរដ្ឋ រោងចក្រសហគ្រាសទាំងអស់ អនុញ្ញាតឲ្យជនមានពិការភាពត្រូវទទួលការអនុញ្ញាតឲ្យចេញពីធ្វើការមុនម៉ោងដូចស្ត្រីមានផ្ទៃពោះដែរ។

សម្ដេចថា៖ «អញ្ចឹងទាំងស្ថាប័នរដ្ឋ ទាំងស្ថាប័នផ្នែកឯកជន សូមផ្ដល់ឱកាសសម្រាប់ស្ត្រីមានផ្ទៃពោះបានចេញមុនម៉ោងនិងសម្រាប់កម្មករជនមានពិការភាពបានចេញមុនម៉ោងដូចគ្នា»។

សម្ដេចតេជោបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីបង្កល់លក្ខណៈងាយស្រួលដល់ជនមានពិការភាពទាំងអស់ និងធ្វើយ៉ាងណាធានាថាសុខភាពរបស់កម្មករត្រូវបានយកចិត្តទុកដាក់និងផលប្រយោជន៍ទាំងឡាយត្រូវបានផ្ដល់ជូនដោយសមធម៌៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print