ភ្នំពេញ៖ ដើម្បីទទួលបានសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងឈានដល់ការ
...
ដោះស្រាយជូននោះ
ខណ្ឌដូនពេញបានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា
ខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៦ នេះ បានផ្តោតលើប្រធានបទចំនួន៣ រួមមាន៖ ទី១-ការងារសន្តិសុខសណ្តាប់ធ្នាប់, ទី២-ការងារអនាម័យ និងទី៣-ការងារអភិវឌ្ឍន៍មូលដ្ឋានក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងា
រថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោ
ក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌព្រមទាំ
ងមានការចូលរួមពីប្រជាពលរដ្ឋចំនួន៤ សង្កាត់មានដូចជា៖ សង្កាត់ចតុមុខ, សង្កាត់បឹងរាំង, សង្កាត់ជ័យជំនះ និងសង្កាត់ផ្សារថ្មីទី៣ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅក្នុងវិទ្យាស្ថានអប់រំស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញបានមានប្រសាសន៍ថា វេទិការពិគ្រោះយោបល់នាពេលនេះគឺមានសារៈសំខាន់បំផុត ដែលបងប្អូនប្រជាពលរដ្ឋអាចលើកឡើងនៅមតិយោបល់សំណើរ សំណូមពរនិងជាអនុសាសន៍សម្រាប់កែរំល្អ ដ៏ការអភិវឌ្ឍន៍មូលដ្ឋានខណ្ឌដូនពេញយើងឲ្យកាន់តែរីកចម្រើននិងឆ្លើយតបតាមតំរូវការអត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រោះយើងទាំងអស់គ្នាចង់បាននូវការផ្ដល់សេវាពីរដ្ឋបាលខណ្ឌនិងរដ្ឋបាលសង្កាត់ឲ្យបានកាន់តែល្អប្រសើរឡើង ។
លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញបានមានប្រសាសន៍ថា វេទិកានេះគឺជាលើកទី៣ហើយ ដែលបានផ្តល់ឲ្យក្រុមប្រឹក្សាខណ្ឌនូវនិតិវិធីនិងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គុណភាព តម្លាភាព រវាងក្រុមប្រឹក្សាខណ្ឌនិងប្រជាពលរដ្ឋដោយផ្តល់ឱកាសជូនប្រជាពលរដ្ឋយើងចូលរួមក្នុងដំណើរការអផិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌក្នុងគោលបំណងដើម្បីធានាថា តើរាល់បញ្ហាអត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យនិងដោះស្រាយនិងឆ្លើយតប (បានឬមិនបាន) គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
ទន្ទឹមនឹងនេះក្រុមប្រឹក្សាខណ្ឌកំពុងនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សានិងលើកកម្ពស់គុណភាពតាមបែបប្រជាធិបតេយ្យរៀងរាល់ឆមាសទី១ នៃឆ្នាំនិមួយៗតាមរយៈការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធិផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានាដូចជាផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីអាទិភាណនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខនិងផ្តល់ឱកាសជូនប្រជាពលរដ្ឋដើម្បីពិភាក្សាលើរបាយការរបស់ក្រុមប្រឹក្សា និងទទួលយកអនុសាសន៍និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សានិងឆ្លើយតបទាន់ពេល។
ជាមួយគ្នានោះដែរក៏មានប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរមួយចំនួនពីផលលំបាកពីការស់នៅរបស់ពួកគាត់ដើម្បីឲ្យអជ្ញាធរជួយដោះស្រាយជូនដូចជាការប្រើប្រាស់គ្រឿងញៀនរបស់ក្មេងញៀនថ្នាំនៅភូមិ១០ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដែលធ្វើឲ្យពួកគាត់រស់នៅជិតខាងមានការព្រួយបារម្ភពីសុវត្ថិភាពកូនចៅរបស់របស់ពួកគាត់ជាខ្លាំងនោះ។
ចំណែកព្រះសង្ឃគង់នៅវត្តឧណ្ណាលោម បានមានពុទ្ធដីការពីបញ្ហាចំណតរថយន្តក្រុមហ៊ុននិងរថយន្តតាក់សីុនៅជំុវិញវត្តបង្កឲ្យមានភាពអនាធិបតិយ្យនិងបញ្ហាសំរាមដែលប៉ះពាល់ដល់សោភ័ណ្ឌភាពវត្តផងដែរ។ ជាពិសេសគឺក្រុមក្មេងអានាថា នៅប្លុកវាលព្រះមេន តែងតែធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទដៃពីជនជាតិបរទេស ។
ឆ្លើយតបនូវការលើកឡើងពីសំណើររបស់ប្រជាពលរដ្ឋលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានថ្លែងថា សព្វថ្ងៃនេះបញ្ហាសំរាមតាមផ្ទះប្រជាពលរដ្ឋ និងនៅតាមទីសាធារណៈ មានការគ្រប់គ្រងកាន់តែបានប្រសើរហើយ អាស្រ័យដោយមានការយល់ដឹងពីប្រជាពលរដ្ឋ។ កាលពីប៉ុន្មានឆ្នាំកន្លងមក បញ្ហាសំរាមក្នុងខណ្ឌដូនពេញ គេតែងតែសង្កេតឃើញមានការគរទុកគ្មានសណ្តាប់ធ្នាប់នៅមុខផ្ទះនិងតាមទីសាធារណៈ។
លោកអភិបាលបានបន្តទៀតថា ពេលមានភ្លៀងធា្លក់ម្តងៗ គេតែងតែសង្កេតឃើញថង់សំរាមហូរតាមទឹកពាសពេញផ្លូវហើយមកកកមាត់អណ្ដូងលូរ។ ប៉ុន្តែឥឡូវនេះ គេមិនឃើញមានថង់សំរាមអណ្តែតតាមផ្លូវធ្វើឲ្យស្ទះលូរដូចមុនទៀតទេ។ ពេលនេះ ទោះបីជាបញ្ហាសំរាមកាន់តែគ្រប់គ្រងបានល្អក៏រដ្ឋបាលខណ្ឌនៅតែបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យកាន់តែយល់ដឹងពីការទុកដាក់សំរាមនេះជាបន្តទៀតជាពិសេសពីពេលវេលា ដែលខាងក្រុមហ៊ុនប្រមូលសំរាម បានកំណត់តាមផ្លូវនិងតំបន់ៗនិមួយៗ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានបញ្ជាក់ថា បច្ចុប្បន្នក៍នៅតែមានប្រជាពលរដ្ឋមួយចំនួនបានយកសំរាមមកគរទុកមុខផ្ទះខុសពេលវេលាកំណត់ដែរ ដែលបញ្ហានេះ ប្រហែលជាពួកគាត់មិនទាន់ទទួលបានពត៌មានច្បាស់លាស់នៅឡើយ ឬយ៉ាងណានោះទេ។ រដ្ឋបាលខណ្ឌបានដាក់កម្លាំងទៅណែនាំឲ្យបងប្អូនទាំងនោះបានយល់ដឹងពីពេលវេលាដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់នេះ។ នៅតាមទីសាធារណៈមួយចំនួនដូចជាតាមរបងវត្ត របងសាលារៀន និងតាមផ្សារជាដើម ដែលធ្លាប់តែមានគំនរសំរាមគរទុកយូរថ្ងៃនេះ ឥឡូវនេះមានការប្រមូលចេញបានទាន់ពេលវេលាហើយ។
លោកអភិបាលខណ្ឌដូនពេញបានបញ្ជាក់ទៀតថា ចំពោះគ្រឿងញៀនអជ្ញាធរខណ្ឌបានបង្រ្កាបបន្តបន្ទាប់ជាក់ស្ដែងការឡើងការប្រើប្រាស់នៅភូមិ១០ ក្នុងសង្កាត់ជ័យជំនះ នេះដែរអជ្ញាធរនិងដាក់កម្លាំងចាំចាប់បង្ក្រាបឲ្យទាល់តែអស់តែម្តង ៕







ដោយ៖ ស ដារ៉ា
...