ភ្នំពេញ : អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជម្រាបមក
លោក លោកស្រី អ្នកនាង កញ្ញា ប្រធានក្រុមហ៊ុនជើងសាគយ
កម្មវត្ថុ + សំណើសុំអញ្ជើញឬចាត់តំណាងចូលរួមវគ្គបណ្តុះបណ្ដាល ស្ដីអំពីមុខងារឆ្លងកាត់ក្នុងប្រព័ន្ធអេឡិច- ត្រូនិកតយជំនាន់ថ្មី។
សេចក្ដីដូចមានចែងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបលោក លោកស្រី អ្នកនាង កញ្ញា ជាប្រធានក្រុមហ៊ុន ជើងសាតយទាំងអស់ជ្រាបថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអភិវឌ្ឍនិងកែសម្រួលមុខងារឆ្លងកាត់ ក្នុងប្រព័ន្ធអេឡិចត្រូនិកតយ ដោយបន្ថែមនូវមុខងារសំខាន់ៗមួយចំនួន ដូចជា ការស្នើសុំឆ្លងកាត់តាមអនឡាញ ការដឹកជញ្ជូនឆ្លងកាត់ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្រោមរង្វង់២០គ.មពីមាត់ច្រកចូល ការឆ្លងកាត់យានយន្ត ទៅកាន់ភណ្ឌាគារគយ និងការគ្រប់គ្រងការដឹកជញ្ជូន ជាដើម។
ក្នុងន័យនេះ ដើម្បីធានាឱ្យមុខងារថ្មីនេះដំណើរការបានដោយរលូន និងគ្រប់ជ្រុងជ្រោយ អគ្គនាយកដ្ឋាន តយនិងរដ្ឋាករកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីរបៀបប្រើប្រាស់មុខងារថ្មីនេះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០ នាទីរសៀល តាមប្រព័ន្ធអនឡាញ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី អ្នកនាង កញ្ញា ជាប្រធានក្រុមហ៊ុនជើងសាគយ អញ្ជើញឬ ចាត់តំណាងចូលរួមវគ្គបណ្តុះបណ្តាលខាងលើតាមការគួរ ៕