ខេត្តបាត់ដំបង៖ ការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនក្រុមអ្នកញៀនល្បែងស៊ីសងជល់មាន់ទៅតុលាការដើម្បីចាត់ការបន្តក្រោយពីបង្ក្រាបនិងឃាត់ខ្លួន។
កម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌរួមជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានអោយដឹងថា,ពួកគេទាំង០៦នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយពីចុះបង្រ្កាបឃាត់ខ្លួនក្នុងករណីលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)នៅចំណុចក្រុមទី១២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ជាមួយនឹងវត្ថុតាង -មាន់ជល់ ចំនួន០៩ក្បាល
-ជញ្ជីង សម្រាប់ថ្លឹងមាន់ ០១គ្រឿង
-កៅស៊ូ សង្វៀនជល់មាន់ចំនួន ០១ដុំ
-ជេីងក្រានហ្គាស ចំនួន០១
-ស៊ុមសម្រាប់ដាក់មាន់ ចំនួន០៧
-ឆ្នាំងដាំទឹកស្អំមាន់ ចំនួន០១ ផងដែរ ។
ក្រោយពីឃាត់ខ្លួនសាកសួររួច អ្នកប្រព្រឹត្តិលេងល្បែងស៊ីសងខាងលើត្រូវបានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរៀបចំបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕ដោយ÷ចន្ទ លីហ្សា