ផ្ទះពលរដ្ឋ៦ខ្នងនៅក្នុងស្រុកចំនួន៣រងការខូចខាតដោយភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្រ្តាក់​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ផ្ទះពលរដ្ឋ៦ខ្នងបានរងការខូចខាតនៅក្នុងស្រុកចំនួន៣ដោយសារខ្យល់កន្ទ្រាក់លាយឡំជាមួយផ្គររន្ទះនៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃថ្ងៃទី​ ៨​ ខែមិថុនា​ ឆ្នាំ២០២៣​ នេះ។
យោងតាមរបាយការណ៍របស់អាជ្ញាធរបានបង្ហាញថាៈមាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្រ្តាក់​បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកចំនួន​ ៣​ ក្នុងខេត្តបន្ទាយមានជ័យ​ សរុបចំនួន​ ៦ខ្នង​ (ធ្ងន់​១ខ្នង)​ ខូចខាត​ស័ង្កសី​ចំនួន​ ១០០សន្លឹក​ និងខូចខាតគោយន្តកន្ត្រៃចំនួន​ ១គ្រឿង​ ៖
១.ស្រុកថ្មពួក​ :​ ប៉ះពាល់ចំនួន​១ខ្នងក្នុងភូមិកណ្ដោល​ ឃុំគោករមៀត​ (ខូចខាតធ្ងន់)​ ។
២.ស្រុកស្វាយចេក​ ប៉ះពាល់ចំនួន​ ១ខ្នងក្នុង-ភូមិដូនណូយ​ ឃុំទ្រាស​ ខូចខាត​ស័ង្កសី​ចំនួន​ ៨សន្លឹក​ ។
៣.ស្រុកព្រះនេត្រព្រះ​ សរុបចំនួន​ ៤ខ្នង​  ខូចខាត​ស័ង្កសី​ចំនួន​ ៩២សន្លឹក​ និងខូចខាតគោយន្តកន្ត្រៃចំនួន​ ១គ្រឿង​ ៖
១.ឃុំជប់វារី​ ប៉ះពាល់ចំនួន​ ២ខ្នង​ ខូចខាត​ស័ង្កសី​សរុបចំនួន​ ៧៩សន្លឹក​ និងខូចខាតគោយន្តកន្ត្រៃ​ ១គ្រឿង​។
ទោះយ៉ាងណារបាយការណ៍ខាងលើមិនបានបង្ហាញអំពីរការបាត់បង់ជីវិតពលរដ្ឋនោះទេ ក្នុងនោះអាជ្ញាធរក៏បានអំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅរដូវវស្សាផងដែរ៕ ដោយវណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print