ភ្នំពេញ : កីឡាការិនីលំដាប់ពិភពលោក ស្រួង ភាវី បានស្ម័គ្រចិត្តចូលរួមធ្វើជាទូតសុឆ្ឆន្ទៈ ឱ្យអង្គការមូលនិធិដ៏ធំ មួយនៅប្រទេសកូរ៉េ គឺដើម្បីជួយទៅដល់ប្អូនៗដែលមានជីវភាពខ្វះខាតនៅប្រទេសកម្ពុជា ដែលបង្ហាញពីចិត្តសប្បុរសធម៌ ក្នុងនាមជាកូនខ្មែរមួយរូប មិនបានភ្លេចទឹកដីកំណើត ស្រឡាញ់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនីលំដាប់ពិភពលោក ស្រួង ភាវី បានបង្ហោះលើ facebook ផ្លូវការថា, សូមគោរពជម្រាបដំណឹងដល់ពុកម៉ែបងប្អូនមួយទៀត!!
ស្រួង ភាវី បន្តថា, នាងខ្ញុំបានស្ម័គ្រចិត្តចូលរួមធ្វើជាទូតសុឆ្ឆន្ទៈ ឱ្យអង្គការមូលនិធិដ៏ធំ មួយនៅប្រទេសកូរ៉េ។ ហើយជាគោលដៅអង្គការនេះនិងជាពិសេសតាមរយៈនាងខ្ញុំ គឺដើម្បីជួយទៅដល់ប្អូនៗដែលមានជីវភាពខ្វះខាតនៅប្រទេសកម្ពុជា។ ជំនួយរបស់អង្គការមានដូចជាកុំព្យូទ័រសម្រាប់តម្កល់ក្នុងសាលារៀន និងសម្ភារៈសិក្សាផ្សេងៗជាច្រើនដែលអង្គការមាន នឹងផ្ដល់ជូនតាមរយៈនាងខ្ញុំដើម្បីជួយដល់ប្អូនៗដែលមានជីវភាពខ្វះខាត ហើយត្រូវការជំនួយដេីម្បីសម្រួលដល់មធ្យោបាយសិក្សាក្រេបយកចំណេះវិជ្ជារបស់ពួកគេ។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ជាកោសិកានៃប្រទេសជាតិ ជាធាតុចូលមួយរបស់ប្រទេសជាតិ ខ្ញុំពិតជាមានមោទនភាព និងសែនសប្បាយរីករាយជាពន់ពេក ដែលខ្ញុំបានក្លាយជាគោលដៅដ៏សំខាន់មួយ សម្រាប់អង្គការមូលនិធិសប្បុរសធម៌ធំៗរបស់ប្រទេសកូរ៉េ ផ្ដល់ការទុកចិត្តមកលើរូបនាងខ្ញុំក្នុងការធ្វើជាទូតសុច្ឆន្ទៈរបស់អង្គការមូលនិធិសប្បុរសធម៌ធំៗទាំងនោះ។
ព្រោះតែការចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត រួមទាំងថវិកាផ្ទាល់ខ្លួនជាច្រើនកន្លងមក ទេីបធ្វើឱ្យខ្ញុំទទួលបាននូវទំនុកចិត្តដ៏ខ្ពស់នេះ ។ ហេីយខ្ញុំគឺនៅតែចំណាយកម្លាំងញើសឈាម ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលទទួលបានពីកិច្ចការផ្សេងៗទាំងប៉ុន្មាន ខ្ញុំនៅតែបន្តជាមូលនិធិសប្បុរសធម៌របស់នាងខ្ញុំរហូតទៅ។ ខ្ញុំស៊ូខ្សោះអស់ពីខ្លួនគ្រប់អ្វីៗ ឱ្យតែបានធ្វើអ្វីៗដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនខ្ញុំ ខ្ញុំនៅតែអាចញញឹមធ្វើបានដោយពុំងាករេឡេីយ។ សូមឱ្យប្រទេសជាតិខ្ញុំរីកចម្រើននិងរុងរឿង សូមឱ្យប្រជាជនខ្ញុំរីករាយនិងរុងរឿង។ សូមអរគុណ🙏🙏🙏
អាគារសិក្សា១ខ្នង៤បន្ទប់ និងកុំព្យូទ័រចំនួន១០គ្រឿងដល់
សាលាបឋមសិក្សាមាន់ដប់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងចែកសម្លៀកបំពាក់ ថ្នាំទម្លាក់សត្វល្អិតដល់សិស្សទាំងអស់ (សិស្សចំនួន642នាក់) និងមាតាបិតាសិស្សចំនួន180នាក់ផងដែរ🙏🙏🙏 ៕
ដោយ : សិលា