អាហ្រ្វិកខាងត្បូងប្រកាស “ទាត់ចោល” អំពីដីកាចាប់ខ្លួនប្រធានាធិបតីពូទីន

ចែករំលែក៖

លោក Khumbudzo Ntshavheni រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូងទទួលបន្ទុកវិមានប្រធានាធិបតីបានប្រកាសថាប្រទេសនេះនឹងមិនអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តាមសំណើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នោះទេ។

យោងតាមសារព័ត៌មាន RT សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយលោក Khumbudzo Ntshavheni ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៨ ខែមិថុនា។ លោកបានបន្តទៀតថា “អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី (លោក Dmitry Medvedev) បានចង្អុលបង្ហាញថា នរណាម្នាក់ដែលចាប់ខ្លួនលោកប្រធានាធិបតី ពូទីន គឺស្មើនឹងការប្រកាសសង្រ្គាម។ ខ្ញុំមិនគិតថា ប្រទេសរបស់យើងចង់ប្រកាសសង្គ្រាមលើរុស្ស៊ីទេ”។ .
នៅពាក់កណ្តាលខែមីនា ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង Maria Lvova-Belova ស្នងការប្រធានាធិបតីទទួលបន្ទុកសិទ្ធិកុមារ។
តុលាការបានចោទប្រកាន់ពួកគេពីបទ “ការធ្វើចំណាកស្រុកដោយបង្ខំ” ដែលជាការយោងទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូក្នុងការជម្លៀសកុមារអ៊ុយក្រែនចេញពីតំបន់សង្រ្គាមចំពេលមានជម្លោះជាមួយអ៊ុយក្រែន។ ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ 2002 អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តបទបញ្ជានេះ។
ទោះជាយ៉ាងណាក៏ដោយ អាហ្រ្វិកខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅខែសីហាឆ្នាំនេះ ដែលមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំជាងគេលើពិភពលោក ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនឹងជួបប្រជុំគ្នា។
ទោះបីជាមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា អាហ្រ្វិកខាងត្បូងបានស្នើឱ្យចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក៏ដោយ ក៏លោក Maria Lvova-Belova បានប្រាប់អ្នកយកព័ត៌មានថា “គ្មានអ្វីផ្លាស់ប្តូរទេ” ហើយថាកិច្ចប្រជុំនឹងនៅតែប្រព្រឹត្តទៅ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print