ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៅថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះរៀបចំសណ្តាប់ធ្នាប់ ការឈប់ចតរថយន្ត អាជីវករលក់ដូរនៅមុខផ្សារលើ ចំណតរថយន្តក្រុងរថយន្តតាក់ស៊ីបេនមហោស្រពចាស់ និងល្បាតចល័តនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
ចំណែកកម្លាំងនគរបាលទេសចរណ៍ ក៏បានធ្វេីការល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមឆ្នេរ និងធ្វេីដំណេីរទៅតាមបណ្តាកោះនានា។
សូមជម្រាបជូនថា នាពេលរាត្រី ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងចំណុះរបស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងកម្លាំងប៉ុស្តិ៍ទាំង២សង្កាត់ ប្រចាំបញ្ជា និងល្បាតនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុងផងដែរ៕ដោយ៖សហការី