អ្នកបើកបររថយន្តម៉ាកហាយឡេនឌ័រ បោះពួយបុកអ្នកជិះម៉ូតូបណ្តាលឱ្យរងរបួស២នាក់ទើបក្រឡាប់ផ្ងារជើង សង្ស័យមកពីកត្តាល្បឿន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿងបានរងរបួសយ៉ាងដំណំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកបើកបររថយន្តបុកពេញទំហឹងខណៈកំពុងធ្វើដំណើរច្រាសទិសគ្នា ដែលគេសង្ស័យថាបណ្ដាលមកពីការប្រើប្រាស់ល្បឿនលឿន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូនឹងអ្នកបើកបររថយន្ត បណ្ដាលឱ្យរងរបួសភាគីជិះម៉ូតូ និងខូចខាតមធ្យោបាយម៉ូតូនិងរថយន្តនេះបានកើតឡើងនៅវេលាទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិ-សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ភាគីជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-3169 បើកបរដោយឈ្មោះ ម៉ន ចំណាន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់(ធ្ងន់)និងអ្នករួមដំណើរឈ្មោះ ម៉ន ឆាត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជាមួយគ្នា(ស្រាល)ធ្វើដំណើរក្នុងទិសដៅពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុមានរថយន្ត១គ្រឿងម៉ាកហាយឡេនឌ័របើកបរក្នុងល្បឿនលឿនមិនប្រកាន់ភូមិសាស្រ្ត ខណៈដែលផ្លូវកំពុងសាងសង់ បានបួងចង្កូតទៅបុកអ្នកជិះម៉ូតូពេញទំហឹង រួចរេចង្កូតធ្លាក់ស្នាមភ្លោះក្រឡាប់ផ្ងារជើងតែម្ដង ចំណែកតៃកុងគេចខ្លួនបាត់ ។

...

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលឱ្យដឹងទៀតថា រថយន្តបង្កហេតុម៉ាកហាយឡេនឌ័រ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AJ-4005អ្នកបើកបរ(អញ្ញាតជន) ករណីនេះបណ្ដាលឱ្យរងរបួសភាគីជិះម៉ូតូ២នាក់ និងរងការខូចខាតមធ្យោបាយម៉ូតូ និងរថយន្ត(ទាំងសងខាង)។ ក្រោយកើតហេតុជនរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងម៉ូតូនិងរថយន្ត សមត្ថកិច្ចនគរបាលយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រង់ចាំបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print