ក្រសួងមហាផ្ទៃ ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។

ក្នុងរបាយការណ៍របស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឆ្នាំ២០២២ ជាឆ្នាំទី៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០-២០២១ កន្លងទៅ ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ក៏បានរងនូវផលប៉ះពាល់ផងដែរ។

ក្រសួងមហាផ្ទៃ បន្ដថា ដោយឡែកក្នុងឆ្នាំ២០២២ ទោះបីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ប៉ុន្តែមានកិច្ចការជាច្រើនដែលយើងអនុវត្តបានក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម។

សូមជម្រាបជូនដែរ ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាសេនាធិការ និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានខិតខំបំពេញភារកិច្ច និងសម្រេចបាននូវវឌ្ឍនភាពការងារជាច្រើនផងដែរ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print