សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងកាលពីថ្ងៃសុក្រថា ការប្រកួតកីឡាបាល់ទាត់នារីនៅឆ្នាំនេះនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺស្ថិតនៅលើផ្លូវក្លាយជាព្រឹត្តិការណ៍កីឡាស្ត្រីដែលមានអ្នកចូលរួមច្រើនបំផុតមិនធ្លាប់មាន ជាមួយនឹងសំបុត្រជាង១លានសំបុត្រត្រូវបានលក់ចេញ។
ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ការប្រកួតបាល់ទាត់នារីពិភពលោកលើកទី៩ ដែលចាប់ផ្តើមនៅថ្ងៃទី២០ខែកក្កដា លក់បានសំបុត្រចំនួន១.០៣២.៨៨៤សន្លឹក ដែលលើសពីការប្រកួតមុននៅប្រទេសបារាំងក្នុងឆ្នាំ២០១៩។
លោក Infantino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អនាគតគឺជាស្ត្រី ដោយសារអ្នកគាំទ្រសម្រាប់ការគាំទ្រអ្វីដែលនឹងក្លាយជាព្រឹត្តិការណ៍ FIFA Women’s World Cup ដ៏អស្ចារ្យបំផុតមិនធ្លាប់មាន! សន្ទុះកំពុងកើនឡើងនៅក្នុងប្រទេសម្ចាស់ផ្ទះនិងនៅទូទាំងពិភពលោក ហើយខ្ញុំទន្ទឹងរង់ចាំជួបអ្នកនៅទីនោះដើម្បីធ្វើជាសាក្សីនៃតារាបាល់ទាត់នារីដែលរះនៅលើឆាកពិភពលោក”។
FIFA បាន ប្រកាស រួច ហើយ ថា ការ ប្រកួត បើក ឆាក របស់ ក្រុមនារីអូស្ត្រាលី ទល់ នឹង អៀរឡង់ នឹង ផ្លាស់ ប្តូរ កន្លែង ទៅកីឡដ្ឋាន អូស្ត្រាលី ដែល មាន សមត្ថភាព ផ្ទុក មនុស្សបាន ៨៣.៥០០នាក់ដែល ជា កីឡដ្ឋាន ធំ ជាង គេ ក្នុង ការ ប្រកួត ដោយសារតម្រូវ ការ អ្នកចូលរួមកើនឡើង ដែលធៀបនឹងសំបុត្រដែលបានលក់ជា សាធារណៈ ច្រើនលើសលប់។
សមត្ថភាពកីឡដ្ឋាននេះនឹងអនុញ្ញាតឱ្យអ្នកគាំទ្ររហូតដល់១០០,០០០នាក់បានចូលរួមការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup ដោយការប្រកួតរវាងសហម្ចាស់ផ្ទះនូវែលសេឡង់ និងន័រវេសនឹងធ្វើឡើងប៉ុន្មានម៉ោងមុនការគ្រោងទុកនៅទីក្រុង Auckland ៕(រូបភាព ៖ Reuters/CNA)