នគរបាលក្រុងប៉ៃលិនបញ្ជូនបុរសម្នាក់ទៅដាក់ពន្ធនាគារខេត្តប៉ៃលិនតាមដីកាបង្គាប់ឱ្យឃុំខ្លួនក្នុងករណីហិង្សា

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់នគរបាលយុត្តិធម៌នៃអធិការដ្ឋានក្រុងប៉ៃលិន នៅថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣ វេលាម៉ោង ១៤និង៥០នាទី កម្លាំងផែន​នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល​ក្រុងប៉ៃលិន បានបញ្ជូនជន​សង្ស័យម្នាក់ឈ្មោះ​ ម៉ន ម៉េត ហៅម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ ​មុខរបរកសិករ រស់នៅភូមិ​​​ភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅដាក់ពន្ធនាគារពីបទហិង្សា។

សមត្តកិច្ចបានបន្តថា បុរសម្នាក់ខាងលើដែលប្រើហិង្សាត្រូវបញ្ជូនទៅ​កាន់​ពន្ធនាគារ​ខេត្តប៉ៃលិន​ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ២៦០/២៣ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ជននេះត្រូវបានដាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិភ្នំដំបង សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕ ដោយស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print