ពិតជាពិបាកទទួលយកណាស់!ខណៈឪពុកបញ្ឆេះត្រាក់ទ័រថយក្រោយស្រប់តែជាប់លេខបណ្តាលអោយកិនកូនខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ពិតជាពិបាកទទួលយកណាស់ខណៈក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីឪពុកឡើងបញ្ឆេះត្រាក់ទ័រថយក្រោយបែជាជាប់លេខបណ្តាលអោយកិន។

បើយោងតាមប្រភពពីដមត្ថកិច្ចបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានករណីត្រាក់ទ័រកិនក្មេងស្លាប់ភ្លាមៗនៅចំណុចភូមិអង្គតាអាំ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។សមត្ថកិច្ចបានអោយដឹងទៀតថាក្មេងប្រុសរងគ្រោះមានឈ្មោះ រឿង ដានី អាយុ៦ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីឪពុកឈ្មោះ
ទូច សៀងអ្វី អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុលើបានបញ្ឆេះត្រាក់ទ័រផ្ជួដីមួយគ្រឿងម៉ាកគូបូតាពណ៌ក្រហម។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថាករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣។

ប្រភពបានបន្តទៀតថាមុនពេលកើតហេតុឪពុកមិនបានដឹងថាកូនទៅឈពីក្រោយត្រាក់ទ័រនោះទេក៏ឡើងបញ្ឆេះតែដោយសារត្រក់ទ័រជាប់លេខក៏រឺយ៉ែថយក្រោយទើបបណ្តាលអោយបុកនិងផាលត្រាក់ទ័រត្រូវដើមទ្រូងខ្ទប់ជាមួយសរសបេតុងផ្ទះធ្លាយដល់ឆ្ឆឹងខ្នងស្លាប់ភ្លាមៗតែម្តងទៅ។

...

ក្រោយកើតហេតុ សពផ្នែកជំនាញបានប្រគល់ជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកឪពុកបានរត់គេចខ្លួនដោយសារតែមានការភ័យខ្លាចខ្លាំងពេក៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print