ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងមួយកន្លែងរបស់ជនជាតិចិនដឹកសម្ភារៈចូលមិនទាន់បានបេីកលេងផងស្រាប់តែអាជ្ញាធរចុះចាប់បានមុន។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វេីឡេីងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
លោក វ៉ា សាវឿនចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងផ្ទះខាងលេីម្ចាស់បានជួលឱ្យជនជាតិចិនរយះពេល៣ខែមកហេីយ តែ២ក្រោយនេះមិនបានបង់ថ្លៃជួលផ្ទះនោះទេទេីបម្ចាស់មកមេីលឃេីញចាក់សោរខាងក្រៅពេលម្ចាស់ចាក់សោចូលទៅមេីកក៏ឃេីញមានទូហ្គេមបាញ់ត្រីចំនួន២ទូ ទូលេងហ្គេមចំនួន៤ទូ ទេីបរាយការណ៍ប្រាប់អាជ្ញាធរតែម្តង។
...
ក្រោយពីទទួលបានព័ត៌មានភ្លាមរដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ ចុះចាប់យកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី៣ជាបណ្តោះអាសន្ន ៕ដោយ៖សុខាសែនជ័យ