Update : ការពិត ! សពជា BJ (Broadcasting Jockey) ជានារីដ៏​ល្បីឈ្មោះ​មួយ​រូប​លើ​វេទិកា​ឡាយ​ស្ទ្រី​ម (Streaming) របស់ AfreecaTV របស់ប្រទេសកូរ៉េ

ចែករំលែក៖

ភ្នំពេញ : យោងតាម (​ប្រភព​ពី Allkpop និង Koreaboo) : សពស្ត្រីរង​គ្រោះ​ជនជាតិ​កូរ៉េ​ខាងត្បូង ដែល​សាកសព​ត្រូវ​ប្រទះ​ឃើញ​រុំ​កន្ទេល​ផ្លុ​ង​ចោល​នៅ​ចំណុច​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជា BJ (Broadcasting Jockey) ដ៏​ល្បីឈ្មោះ​មួយ​រូប​លើ​វេទិកា​ឡាយ​ស្ទ្រី​ម (Streaming) របស់ AfreecaTV ។

ទោះជាជនរងគ្រោះ ជាជនជាតិអ្វីក៏ដោយ ខណៈកម្ពុជាមិនប្រកាន់ពូជសាសន៍ គឺសូមចូលរួមរំលែកទុក្ខ និង​សោកស្តាយ ចំពោះការបាត់បង់ជីវិត​របស់ BJ ដ៏ល្បី​នៅកូរ៉េ​ខាង​ត្បូង​មួយរូបនេះ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់នាង បានទៅកាន់សុគតិភព។កុំបីឃ្លានឃ្លានឡើយ។ 

សាធារណរដ្ឋកូរ៉េ​ខាងត្បូងបានបញ្ជាក់ ថា ៖ យោង​តាម​បណ្តាញសារព័ត៌មាន​ល្បី​របស់​កូរ៉េ​ខាងត្បូង​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​ទាំង Allkpop និង Koreaboo បាន​បង្ហាញ​អត្តសញ្ញាណ​នារី​រង​គ្រោះ​ជនជាតិ​កូរ៉េ​ខាងត្បូង ដែល​សាកសព​ត្រូវ​ប្រទះ​ឃើញ​រុំ​កន្ទេល​ផ្លុ​ង​ចោល​នៅ​ចំណុច​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ដោយឡែក កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​កូរ៉េ​ង​ខាងត្បូង Allkpop និង Koreaboo បានឱ្យ​ដឹង​ថា សព​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​ថា ជា​ស្ត្រី​ជនជាតិ​កូរ៉េ​វ័យ ៣០​ឆ្នាំ ហើយ​ជា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​ក្នុង​តំបន់​បាន​បង្ហាញ​ថា នាង​មានឈ្មោះ Ahyeong ដែល​ជា BJ (Broadcasting Jockey) ដ៏​ល្បីឈ្មោះ​មួយ​រូប​លើ​វេទិកា​ឡាយ​ស្ទ្រី​ម (Streaming) របស់ AfreecaTV ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាង ២៥​ម៉ឺន​នាក់​លើ​បណ្តាញ​សង្គម Instagram ហើយ​បើ​តាម​សេចក្តីរាយការណ៍​ថា នាង​មក​លេង​ប្រទេស​កម្ពុជា​ជាមួយ​អ្នក​ស្គាល់គ្នា​ក្នុង​គោលបំណង​ទេសចរណ៍​។

ប្រភព​ពី​ដដែល​បាន​បន្ត​ថា : ប៉ូលិសបាន​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ជនជាតិ​ចិន ដោយ​ទី​១៖ ឈ្មោះ Lai Wenshao ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ប្តី និង​ទី​២៖ ឈ្មោះ Cai Huijuan ភេទ ស្រី អាយុ​៣៩​ឆ្នាំ ជា​ប្រពន្ធ ដែល​បើក​ដំណើរការ​គ្លីនិក​ព្យាបាល​ជំងឺ «ប៉ ខាង» ក្នុង​មូលដ្ឋានខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ ​ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​យក​សព​អ្នកជំងឺ​ជនជាតិ​កូរ៉េ​គឺ BJ Ahyeong ដែល​ស្លាប់​ក្នុង​គ្លីនិក​ខ្លួន​រុំ​កន្ទេល​យក​ទៅ​បោះចោល​។

តាម​ការ​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់ កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា បន្ទាប់​ពី​​បាន​ចាក់​សារ៉ូ​ម ប្រភេទ SHENG LI YAN SHUI អស់​ចំនួន​២​ប្លោក ស្រាប់តែ​ជន​រង​គ្រោះ​ប្រកាច់​ស្លា.ប់​នៅ​ក្នុង​គ្លីនិក​តែ​ម្ដង​។ ពាក់ព័ន្ធ​បញ្ហា​នេះ ប៉ូលិស​កូរ៉េ​ខាងត្បូង​បាន​ស្នើ​សុំ​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ពី​អាជ្ញាធរ​ស៊ើបអង្កេត​កម្ពុជា ហើយ​កំពុង​ស៊ើបអង្កេត​អ្នក​ស្គាល់គ្នា ក៏​ដូច​ជា​មន្ត្រី​សុខាភិបាល រួម​នឹង​នីតិវិធី​នៃ​ការ​ធ្វើ​កោសល្យវិច័យ​។ ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ​ជាមួយនឹង​លទ្ធភាព​នៃ​អំពើ​ឃាតកម្ម ។

ថ្វី​ត្បិត​តែ​ជា​អ្នក​ឡាយ​ស្ទ្រី​ម (Streaming) ដ៏​ពេញ​និយម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​ដោយ ប៉ុន្តែ​កាលពី​ខែមីនា​កន្លង​ទៅ BJ Ahyeong បាន​ប្រកាស​ពី​ការ​ចាក​ចេញពី​អាជីព​របស់​នាង​តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​ណ្តា​ញ Instagram ដោយ​ការ​បង្ហោះ​ជា​សាធារណៈ​ចុង​ក្រោយ​របស់​នាង​បង្ហាញ​ថា នាង​ចង់​ធ្វើ​ការងារ និង​រស់នៅ​ឱ្យ​បាន​ល្អ​នៅ​កូរ៉េ​ខាងត្បូង​។

សូមបញ្ជាក់ ថា : ការលើកឡើងខាងលើ យកតាម (​ប្រភព​ពី Allkpop និង Koreaboo) ហើយ ខាងក្រោម​នេះ​ជា​អត្ថបទពាក់ព័ន្ធ ៖

-ប្រទះ​ឃើញ​ស​ពស្ត្រី​ចិន​ម្នាក់​រុំ​កន្ទេល​ប្លុង​ចោល​នៅ​ក្នុង​បុរី

-ចាប់ខ្លួន​ម្ចាស់​គ្លី​និ​ច ប៉ ខាង ២​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​ករណី​ស​ម្ម្លាប់​ស្ត្រី​ម្នាក់​រុំ​កន្ទេល​យកយកសព​ទៅ​ចោល​នៅ​បុរី​កាំ​ង​ម៉េ​ង។ 

អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបាន បង្ហោះថា : ពីរនាក់ប្ដីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង យកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេល បោះចោលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, ជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបាន។ 

ករណី ប្រទះឃើញសាកសពមនុស្សស្រីរុំកន្ទេល ផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ បង្ក្រាបបានហើយ។ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង​ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។

ដោយមានការចង្អុលបង្ហាញពី  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​  និងស្នងការដ្ឋាននគររាជធានីភ្នំពេញ​ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ​បានចំនួន ២នាក់​ ដែលជាម្ចាស់​គ្លីនិកពិគ្រោះជំងឺ ប៉​ ខាង​ ដូចខាងក្រោម៖

*ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជាប្តី

*ទី២៖ ឈ្មោះ​ CAI HUIJUAN ភេទ​ ស្រី​ អាយុ៣៩ឆ្នាំ​ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា​ កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។

ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

សូមសមត្ថកិច្ចជំនាញ បន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រកជនដែលពាក់ព័ន្ធនឹងករណីនេះបន្តទៀត ដើម្បីផ្ដល់យុត្តិធម៌សម្រាប់សពជនរងគ្រោះ និងក្រុមគ្រួសាររបស់គាត់ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print