ជនសង្ស័យ គាស់ទ្វា ទូរATM យក សាប្រាយពណ៌ខ្មៅ បាញ់ទៅលើក កាំមេរ៉ាសុវត្ថិភាព សំណាង កន្ដឹងរោទិ៍ ផ្អើលទាំងព្រឹកទាបភ្លឺ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ ផ្អើលទាំងព្រឹកទាបភ្លឺដល់អ្នកភូមិនិងសន្តិសុខបន្ទាប់ពីមានជនសង្ស័យ គាស់ទ្វា ទូរATM វាយបំបែក អំពូលភ្លើង និងយកសាប្រាយពណ៌ខ្មៅ បាញ់ទៅលើក កាំមេរ៉ាសុវត្ថិភាព សំណាង កន្ដឹងរោទិ៍ធ្វើអោយជនសង្ស័យភ័យរត់គេចខ្លួនភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង ០២និង១០នាទី ទាបភ្លឺ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចទូរ ATM អេសុីលីដា ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតនៅភូមិ ស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុង បានអោយដឹងថា ពិតជាមានករណី ជនសង្ស័យគាស់ទ្វា ទូរATM អេសុីលីដា ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតនៅភូមិ ស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ប្រាកដមែនខណះជនសង្ស័យបានវាយបំផ្លាញ សំភារៈខូចខាតមាន
១.កាំមេរ៉ាសុវត្ថិភាពចំនួន ០៣គ្រឿង
២.ទ្វាចំនួន ០១
៣.អំពូលភ្លើងចំនួន ០១
៤.កន្ដឹងរោទិ៍ចំនួន០១គឿង។

ប្រភពបន្តថា ជនសង្ស័យមិនបានយកសម្ភារះអ្វីបាននោះទេបន្ទាប់ពីវាបានចូលក្នុងទូATMវាយបំបែក អំពូលភ្លើង និងយកសាប្រាយពណ៌ខ្មៅ បាញ់ទៅលើក កាំមេរ៉ាសុវត្ថិភាព ហើយពេលនោះបណ្ដាលអោយ កន្ដឹងរោទិ៍ ធ្វើអោយជនសង្ស័យភ័យក៏បានរត់គេចខ្លួនភ្លាមៗ។

...

បច្ចុប្បន្ន កំលាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការតាមច្បាប់អោយខានតែបាន៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print