វិធីសាស្រ្តថ្មីរបស់ចិននៅមជ្ឈិមបូព៌ា ប្រកបដោយប្រសិទ្ធភាព

ចែករំលែក៖

ប្រហែល ១0 ឆ្នាំមុន សហរដ្ឋអាមេរិកបានចាប់ផ្តើមកាត់បន្ថយឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ា ដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ វាក៏ជាពេលដែលចិនឆ្លៀតឱកាសចូលប្រើប្រាស់តំបន់មជ្ឈិមបូព៌ា ដែលត្រូវបានចាត់ទុកថាជា “ចំណុចរារាំង” ដ៏រឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

តាមពិតទៅ ចិនមិនវិនិយោគលើសក្តានុពលយោធាដូចដែលអាមេរិកកំពុងធ្វើនោះទេ ប៉ុន្តែតាមរយៈការសម្របសម្រួលជម្លោះ ដើម្បីជួយបង្កើតទំនាក់ទំនងឡើងវិញរវាងប្រទេសនានាក្នុងពិភពអារ៉ាប់ ជាពិសេសការលើកកម្ពស់គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” ដើម្បីបន្តពង្រីកឥទ្ធិពលរបស់ខ្លួន។ ក្នុងនាមជាអ្នកវិនិយោគធំជាងគេនៅមជ្ឈិមបូព៌ា ទីក្រុងប៉េកាំងបាន “ចាក់” ចូលទៅក្នុងតំបន់ច្រើនជាង 273 ពាន់លានដុល្លារនៅចន្លោះឆ្នាំ 2005 និង 2022។ “យក្សអាស៊ី” ក៏ទិញប្រេងពីអ៊ីរ៉ាក់ និងឧស្ម័នពីកាតាផងដែរ។ និងការនាំចេញអាវុធទៅកាន់ប្រទេសអាល់ហ្សេរី ម៉ារ៉ុក តួកគី អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត។
ក្នុងពេលនេះ អារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទធុរកិច្ចអារ៉ាប់-ចិនលើកទី១០ ដោយចាត់ទុកចិនជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់ នៅក្នុងសុន្ទរកថាបើក នៃសន្និសីទធុរកិច្ចអារ៉ាប់-ចិនលើកទី១០ នៅទីក្រុងរីយ៉ាទរបស់អារ៉ាប៊ីសាអ៊ូឌីត រដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan បានមានប្រសាសន៍ថា ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងតំបន់ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៤៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
នៅក្នុងសន្និសីទដែលមានការចូលរួមពីប្រទេសចំនួន២៣ ក្រោមបាវចនា «កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព» ព្រះអង្គម្ចាស់ Faisal បានគូសបញ្ជាក់អំពីឆន្ទៈរួមរបស់ប្រទេសអារ៉ាប់ និងប្រទេសចិន ក្នុងការអភិវឌ្ឍភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដោយផ្អែកលើលទ្ធផល នៃវេទិកានេះចាប់តាំងពីវាត្រូវបានបង្កើតឡើង។
ទន្ធឹមគ្នានេះ លោក Khaled Al-Falih រដ្ឋមន្ត្រីវិនិយោគអារ៉ាប៊ីសាអូឌីតក៏បាននិយាយថា វាដល់ពេលហើយសម្រាប់ប្រទេសចិនក្នុងការក្លាយជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងតំបន់។
សន្និសីទដែលមានរយៈពេលពីរថ្ងៃដោយបានចាប់ផ្តើបពីថ្ងៃទី១១ និង១២ ខែមិថុនានេះ គឺជាការប្រមូលផ្តុំដ៏ធំបំផុតរបស់អារ៉ាប់-ចិនសម្រាប់អាជីវកម្ម និងការវិនិយោគ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល នាយកប្រតិបត្តិ វិនិយោគិន និងសហគ្រិនជាង២,០០០នាក់។
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង ក្រោមការឧបត្ថម្ភគាំទ្រដោយរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman ហើយបានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងការវិនិយោគ និងហិរញ្ញប្បទានតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន ព្រមទាំងបញ្ហាបរិស្ថាន ទេសចរណ៍ និងកសិកម្មផងដែរ៕

...

រូប​ថត​ : TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print