លោក David Moyes នឹងបន្តធ្វើជាគ្រូបង្វឹកក្លិបញញួរធំ West Ham បន្ទាប់ពីដឹកនាំក្រុមឈ្នះពានរង្វាន់ Europa Conference League (ECL)។ អនាគតរបស់ Moyes គឺជាប្រធានបទនៃការរំពឹងទុកដ៏ធំពេញមួយរដូវកាលនេះ។
ក្នុងឱកាសចំនួន៣ដង គ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះហាក់ដូចជាត្រូវបានរីករាយដោយម្ចាស់ក្លិប ទោះជាយ៉ាងណាក៏ដោយរាល់លើក West Ham បានឈ្នះ ហើយទីបំផុតបានធានាអនាគតគាត់នៅ Premier League ជាមួយនឹងការប្រកួតចំនួន២ដែលនៅសល់។
ចាប់តាំងពីពេលនោះមក ក្រុមញញួរធំបានបន្តបញ្ចប់ការរង់ចាំរយៈពេល៤៣ឆ្នាំរបស់ពួកគេសម្រាប់ពានរង្វាន់តាមរយៈការផ្តួលក្រុមFiorentina ក្នុងទីក្រុង Prague។ ឥឡូវនេះវាត្រូវបានគេសម្រេចចិត្តថា លោក Moyes វ័យ៦០ឆ្នាំនឹងបន្តនៅក្នុងការងាររបស់គាត់ខណៈដែល West Ham ទន្ទឹងរង់ចាំឈ្នះពានរង្វាន់អឺរ៉ុបសម្រាប់រដូវកាលទី៣ជាប់ៗគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
លោក Moyes នឹងត្រូវទប់ទល់ដោយគ្មានប្រធានក្រុម Declan Rice ដែលគ្រោងនឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ ប៉ុន្តែមានឆន្ទៈក្នុងការកសាងជ័យជំនះលើ Conference League របស់ពួកគេ។
លោក Moyes បាននិយាយនៅពេលសម្ភាសន៍នៅក្បួនដង្ហែរពានលើរថយន្តក្រុងរបស់ក្រុមនៅទីក្រុងឡុងកាលពីថ្ងៃសុក្រសប្តាហ៍មុថា “វាពិតជាលំបាកណាស់ក្នុងការប្រកួតប្រជែងនៅកំពូលតារាងជារៀងរាល់រដូវកាល ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបានគឺព្យាយាមឱ្យអស់ពីសមត្ថភាពគ្រប់រដូវកាល ហើយនោះជាអ្វីដែលយើងធ្វើ ហើយរដូវកាលក្រោយនោះជាអ្វីដែលយើងនឹងធ្វើ” ៕ (រូបភាព ៖BBC Sport)