ភ្នំពេញ : នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់កាន់តែអស់សង្ឃឹមមែនទែនហើយ = ដោយទទួលស្គាល់ថាធ្វើសកម្មភាពនយោបាយប្រឆាំងជាង៣០ឆ្នាំគ្មានបានផលអ្វីសោះ?
២- ថាសម្តេចតេជោ ហ៊ុន សែន ខ្លាចទណ្ឌិត សម រង្ស៊ី = ខ្លាចទាល់តែទណ្ឌិតនេះមិនហ៊ានចូលស្រុកតាមចិត្តចង់។
៣- រឿងអាក្រក់ៗពីកម្ពុជា អាថាល់សាវុធថារង់ចាំពេលបោះឆ្នោតរួចរាល់ហើយសិន សឹមនិយាយ = ពីព្រោះវាអស់ក្បួនមួលបង្កាច់ហើយ?
៤- ឃ្លីបវីដេអូដែលអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត = អាចចាត់ទុកថាចេញពីក្រុមឧទ្ទាមក្រៅច្បាប់ដែលកំពុងមានសតិអារម្មណ៍វិលវល់ម្តងថាឲ្យទៅបោះឆ្នោត ម្តងថាកុំឲ្យទៅបោះឆ្នោត?
៥- តែទោះជាយ៉ាងណាប្រជាពលរដ្ឋមានបទពិសោធន៍រួចហើយដែលបានឆ្លងកាត់ជាក់ស្តែងការបោះឆ្នោតជាង១០ដងរួចមកហើយ = អញ្ចឹងទោះក្រុមឧទ្ទាមក្រៅច្បាប់ឧបាយកលយ៉ាងណាក៏ប្រជាពលរដ្ឋនឹងទីបំពេញករណីយកិច្ចរបស់ខ្លួនគ្រប់ៗគ្នាជាមិនខាន?
៦- អ្នកឈ្នះឆ្នោតការពារអំណាចគឺជាកាតព្វកិច្ចដែលត្រូវការពារ = ឯអ្នកចាញ់ឆ្នោត ចង់បានអំណាចមិនអាចបានទេ?
៧- ការធ្វើវិសោធនកម្មច្បាប់ស្តីពីហាមអ្នកដែលមិនទៅបោះឆ្នោតមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត = គឺជាការត្រឹមត្រូវណាស់ ដេញទាន់ជាន់កវាឲ្យជាប់?
៨- វិទ្យុអាស៊ីសេរីធ្វើជាគ្របឆ្នាំងក្តៅជាងគូថឆ្នាំង = សព្វរឿងវាឈឺឆ្អាលជាងម្ចាស់រឿង?
៩- បើមានការគាំទ្រភ្លូកទឹកភ្លូកដីយ៉ាងនេះ = ក្រុមឧទ្ទាមក្រៅខ្នងទល់ជញ្ជាំងហើយ?
១០- ក្រុមឧទ្ទាមក្រៅច្បាប់លុះត្រាដេញទាន់ជាន់កឲ្យជាប់ = ទើបវាលែងហើបមាត់រួច? ៕
ដោយ : សិលា