ខេត្តកោះកុង៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលក្រុងខេមរភូមិន្ទ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង៤០នាទី ផ្នែកប្រឆាំងបទល្មើសគ្រឿង ញៀន នៃអធិការដ្ឋាន នគរបាលក្រុងខេមរភូមិន្ទ បានបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមាត់ព្រែក ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង និងឃាត់ខ្លួនជនសង្ស័យ០១នាក់ប្រុស ។ ឈ្មោះ ផាន សាម៉េត អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១២កញ្ចប់ធំ, ៥កញ្ចប់តូច, ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកNokia,ជញ្ជីងថ្លឹងថ្នាំចំនួន០១គ្រឿង,ឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន កម្លាំងយើងកំពុងបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តរតាមនីតិវិធី៕ដោយ៖អរុណរះ