Breaking news ៖ សម្តេចតេជោ ហ៊ុនសែន សូមស្វាគមន៍(អ្នកលេងហ្វេសបុក Facebook ឈ្មោះរាជ្យបុត្រ សូរ្យកាយ្យ) ការវឹលត្រឡប់មកកម្ពុជា សម្រាប់រឿងអតីតកាលទុកវាដោយឡែកទៅចុះ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនយកទោសពៃអ្វីទេ ចំពោះយុវជន ដែលបានធ្លាប់ លេង facebook ប្រមាថដល់សម្តេច តាមរយៈការញុះញង់ពី ក្រុមពួកប្រឆាំង ។ សម្តេចមានមនោសញ្ចេតនាខ្ពស់ សន្តោសប្រណី គ្មានចិត្តគុំគួន ចំពោះអ្នកដែលបាន ទទួលស្គាល់កំហុសរបស់ខ្លួន ។

ជាក់ស្តែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើប្រព័ន្ធ Telegram ផ្លូវការ របស់សម្តេចថា : កូនទឹម សុជាដែលជាអ្នកលេងហ្វេសបុក Facebook ឈ្មោះរាជ្យបុត្រ សូរ្យកាយ្យ បានធ្វើវីដេអូសម្តែងការសោកស្តាយនិង
សុំទោសចំពោះកំហុសដែលបានកើតកន្លងមក។
សម្តេចតេជោ បន្តថា, កូនប្រុស ពុកសូមស្វាគមន៍ការវឹលត្រឡប់របស់កូន។ សម្រាប់រឿងអតីតកាលទុកវា
ដោយឡែកទៅចុះ។
សម្តេចមានប្រសាសន៍ទៀតថា, កូនរៀបចំខ្លួនមកនៅស្រុកយើងវិញដែល ទឹកដីនេះក៏ជារបស់កូនម្នាក់ដែរ។
មាតុភូមិកម្ពុជាជារបស់ប្រជាជនកម្ពុជាគ្រប់
រូប។
សូមបញ្ជាក់ថា : នៅក្នុងវីដេអូឃ្លីប របស់ឈ្មោះ ទឹម សុជាដែលជាអ្នកលេងហ្វេសបុក Facebook ឈ្មោះរាជ្យបុត្រ សូរ្យកាយ្យ បានធ្វើវីដេអូសម្តែងការសោកស្តាយនិង
សុំទោសចំពោះកំហុសដែលបានកើតកន្លងមក ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រមាណជា ២នាទី និង២៧ វិនាទី គឺ ទឹម សុជា បានសម្ដែងនូវការសុំទោសពីសម្ដេចតេជោ ចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងទៅ បង្ហោះតាមហ្វេសប៊ុក ដោយចាត់ទុកថាខ្លួននៅវ័យក្មេង ឆេវឆាវ គិតខ្លី មិនបានគិតពិចារណាឲ្យបានវែងឆ្ងាយ ។ ប៉ុន្តែក្នុងរយៈ 10 ឆ្នាំមកនេះ ទឹម សុជា ទទួលស្គាល់ថាខ្លួនយល់ដឹងច្រើន មើលឃើញពីកម្ពុជាមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ជាពិសេសអ្វីដែលខ្លួនចាប់អារម្មណ៍បំផុត នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ 2023 លើកទី 32 គឺឃើញមានការរីកចម្រើនខ្ពស់ ជោគជ័យ សម្រាប់កម្ពុជា និងលើឆាកអន្តរជាតិ ។ ទឹម សុជា ចាត់ទុកថាខ្លួន បានប្រព្រឹត្តខុសពីពេលមុន ឥឡូវចង់ចូលរួម ក្នុងនាមជាយុវជន ដើម្បីរួបរួមអភិវឌ្ឍន៍ប្រទេសជាតិ ដូចជាពាក្យមួយម៉ាត់ថា ចង្កេះមួយបាច់ កាច់មិនបាក់ ។
សូមបងប្អូនប្រិយមិត្ត អ្នកអាន ស្តាប់ វីដេអូ របស់ ទឹម សុជា ដែលជាអ្នកលេងហ្វេសបុក Facebook ឈ្មោះរាជ្យបុត្រ សូរ្យកាយ្យ បានធ្វើវីដេអូសម្តែងការសោកស្តាយនិង
សុំទោសចំពោះកំហុសដែលបានកើតកន្លងមក ដូចខាងក្រោម ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print