គណ:កម្មការបច្ចេកទេសរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមពិភាក្សាពិនិត្យលើរបៀបវារ:រៀបចំកិច្ចប្រជុំកំពូលសភា កម្ពុជា-ឡាវ និងវៀតណាម (CLV)

ចែករំលែក៖

ភ្នំពេញ÷ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ គណ:កម្មការបច្ចេកទេសរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ​ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស​ សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើរបៀបវារ:រៀបចំកិច្ចប្រជុំកំពូលសភា កម្ពុជា -ឡាវ និងវៀតណាម តាមរយ:ប្រព័ន្ធវីដេអូនិម្មិត (video zoom) ដែលតភ្ជាប់ពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់រដ្ឋសភា នៃសាធារណ:រដ្ឋប្រជាធិបតេយ្យឡាវ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់​លោកច័ន្ទ សុផល អនុប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភាលោកទី សុគន្ធ លេខាធិការគណ:កម្មការទី៥នៃរដ្ឋសភា លោកស្រី កុល ធារិន សមាជិកាគណ:កម្មការទី២ នៃរដ្ឋសភាលោកព្រហ្ម វិរ: អគ្គនាយកទំនាក់ទំងអន្តរជាតិ ពិធីការ និងព័ត៌មានលោមហ៊ាង ធុល ប្រធាននាយកដ្ឋានទំនាក់ ទំនងអន្តរជាតិ ព្រមទាំង​ លោក លោកស្រី ជាមន្ត្រីបច្ចេកទេសមួយចំនួនផងដែរ ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print