ខេត្តកំពង់ឆ្នាំង : បើយើងជាពលរដ្ឋពិតប្រាកដ ខ្មែរស្រឡាញ់ខ្មែរ ត្រូវចូលរួមអបអរសាទរ ដល់ប្រមុខរាជរដ្ឋាភិបាល ក្រុមហ៊ុន សហគ្រាស រោងចក្រឧស្សាហកម្ម កាត់ដេរ ដែលបានយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋ ជួយដល់បុគ្គលិករបស់ខ្លួន ទទួលបានប្រាក់ខែសមនឹងកម្លាំងពលកម្ម សមត្ថភាព ជំនាញ ចំណេះដឹង បទពិសោធន៍ការងារ អតីតភាពការងារ នោះទើបជាបេះដូងទូលំទូលាយដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា : តាមរយៈ facebook បានបង្ហោះថា : កម្មការិនី រស់ ស្រីមុំ ឈរពីមុខផ្ទះរបស់ខ្លួន នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផ្ទះមិនធំស្កឹមស្កៃទេ តែរស់នៅយ៉ាងសមរម្យក្នុងសង្គម។
ស្រីមុំ បានចូលបម្រើការងារនៅរោងចក្រដេរស្បែកជើង (Brand ADIDAS) ខេន ស្ព័ត ស៊ូ (CAN SPORTS SHOES) ចាប់តាំងពីឆ្នាំ ២០១០មកម៉្លេះ ក្នុងឋានៈជាអ្នកដេរស្បែកជើងធម្មតា។ មកទល់បច្ចុប្បន្ននេះ ស្រីមុំ បានបម្រើការងារនៅរោងចក្រនេះរយៈពេល ១៣ឆ្នាំហើយ។ ដោយស្មារតីអភិវឌ្ឍន៍សមត្ថភាពឥតឈប់ឈរ ស្រីមុំ ទទួលបានការទុកចិត្តពីថៅកែ ឱ្យកាន់តួនាទីជាប្រធានផ្នែកជាន់ខ្ពស់គ្រប់គ្រងអគារ ចង្វាក់ផលិតកម្ម (Production Senior Supervisor) ដែលជាតួនាទីខ្ពស់ជាងកម្មករធម្មតាចំនួន៦កម្រិត។
ស្រីមុំ គឺជាមនុស្សមានភាពក្លាហាន មានភាពអំណត់ មានភាពជាអ្នកដឹកនាំ មានភាពហ្មត់ចត់នឹងការងារ មានបទពិសោធន៍ ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ទទួលបានការបណ្តុះបណ្តាលជំនាញនៅក្រៅប្រទេស ទទួលបានការទុកចិត្តពីថៅកែរោងចក្រ និងទទួលបានការកោតសរសើរ ព្រមទាំងការដំឡើងតួនាទី ជាបន្តបន្ទាប់ ដោយបានអភិវឌ្ឍន៍ខ្លួនពីកម្មការនីដេរស្បែកជើងធម្មតា ក្លាយទៅជាប្រធានផ្នែកជាន់ខ្ពស់គ្រប់គ្រងអគារចង្វាក់ផលិតកម្ម និងបានគ្រប់គ្រងមើលការខុសត្រូវលើកម្មករ កម្មការនីចំនួន ៣៧២នាក់ ទៅ៥០០នាក់។ ស្រីមុំ ចេះនិយាយ និងអាចប្រើប្រាស់ភាសាចិន បានថែមទៀតផង។
លើសពីនេះស្រីមុំ ក៏ជាកូនស្រីមានកតញ្ញូ និងជាបង្អែកគ្រួសារ។ មកដល់ពេលនេះ ស្រីមុំ មិនទាន់មានស្វាមី ហើយនៅមើលថែឪពុកម្តាយដែលមានវ័យចំណាស់។
តាមរយៈ facebook នេះផងដែរ គាត់ក៏បានសំដែងនូវការអាណិតអាសូរ រួចក្លែងថា : អនុញ្ញាតឱ្យបងសូមទោស ស្រីមុំ ដែលបទសម្ភាសន៍របស់បងធ្វើឱ្យមានភាពសៅហ្មងចូលរំខានជីវិតប្អូនស្រី។ បំណងបទសម្ភាសន៍មិនចង់អួតអាងរឿងប្រាក់ខែប្អូនទេ តែបងចង់រំលេចនូវស្មារតីអភិវឌ្ឍន៍សមត្ថភាព និងការប្រឹងប្រែងរបស់ប្អូន ដល់ស្ត្រី និងយុវជនខ្មែរយើង ឱ្យគេយកគំរូតាមប្អូន។ តែសោកស្តាយបងប្អូនមួយចំនួន បែរយករឿងនេះជាន់ឈ្លីជីវិតប្អូនទៅវិញ។ #សូមឱ្យស្មារតីអភិវឌ្ឍន៍សមត្ថភាព_ស្មារតីប្រឹងប្រែង_របស់ស្រីមុំ_ជ្រាបដល់នារី_និងយុវជនខ្មែរ។
សូមជម្រាបជូនថា : ក្នុងនាមជាពលរដ្ឋ រស់នៅក្រោមដំបូលសន្តិភាព មានការអភិវឌ្ឍ ត្រូវសិក្សា ពីសង្គម និងព័ត៌មានដែលពិតប្រាកដ ចៀសវាង ចាញ់បោក ការបំភ្លៃ ព័ត៌មានក្លែងក្លាយ ដែលពួកប្រឆាំង បាននឹងកំពុងប្រព្រឹត្ត ចេតនាទុច្ចរិត ញុះញង់ បំពុលសង្គម ដែលពួកគេខាតបង់ មុខរបរឃោសនាអូសទាយកម្មករកម្មការិនីធ្វើបាតុកម្មតវ៉ាដំឡើងប្រាក់ខែនោះ ។
មានតែតួអង្គ សម្ដេចតេជោ ហ៊ុនសែនបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលះបង់កម្លាំងកាយចិត្ត ពេលវេលា ស្ទើរពេញមួយជីវិត ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ នាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ការពារសន្តិភាព ជូនជនរួមជាតិ ៕
ដោយ : សហការី