កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនម្ចាស់ឃ្លាំងទំនិញ ក្រោយរួមដៃជាមួយកម្មករជាង១០នាក់ ព្រួតវាយជនរងគ្រោះ២នាក់ បណ្តាលឲ្យរបួសធ្ងន់ ម្នាក់បាក់ម្រាមដៃ និងម្នាក់ទៀតផុងលលាដ៏ក្បាល!

ចែករំលែក៖

ភ្នំពេញ : ដូចជា សាហាវ ឃោរឃៅពេកហើយ រស់នៅក្រោមដំបូល ប្រទេសគ្រប់គ្រងដោយច្បាប់ ដូចគ្នាសោះ ប្រើអំណាច អំពើហិង្សាទៅលើអ្នកដទៃ សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា, ការរកស៊ីជាផលប្រយោជន៍ផ្ទាល់ខ្លួន តែក៏គួរគិតដល់សិទ្ធិអ្នកដ៏ទៃផង! ម្ចាស់ឃ្លាំងទំនិញម្នាក់នេះ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន ក្រោយរួមដៃជាមួយកម្មករជាង១០នាក់ ព្រួតវាយជនរងគ្រោះ២នាក់ បណ្តាលឲ្យរបួសធ្ងន់ ម្នាក់បាក់ម្រាមដៃ និងម្នាក់ទៀតផុងលលាដ៏ក្បាល!

អំពើហិង្សាព្រួតវាយជនរងគ្រោះនេះ ផ្តើមចេញពីជនរងគ្រោះ គ្រាន់តែសុំឲ្យម្ចាស់ឃ្លាំងយកឡានដឹកទំនិញមួយគ្រឿងក្នុងចំណោម៣គ្រឿងចេញ ស្រួលធ្វើដំណើរចេញចូលផ្ទះ ក៏ឈានដល់កើតជម្លោះវាយតប់គ្នាតែម្តង!

អំពើហិង្សានេះកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ម្សិលមុិញ នៅក្នុងភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី១​​ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​​ រាជធានីភ្នំពេញ​!

សង្ឃឹមថាទាំងមន្រ្តីអាវុធហត្ថ និងតុលាការ នឹងចាត់ការតាមច្បាប់ឲ្យតឹងរឹង ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ!

គ្រាន់តែសុំឲ្យយករថយន្ដចេញ ដើម្បីស្រួលចេញចូលផ្ទះ, បុរស ២នាក់ត្រូវជនបង្កដែលជាម្ចាស់ឃ្លាំង និងកូនចៅ ព្រួតវាយឲ្យរងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ និងជាអ្នករស់នៅជិតខាង ក៏សំណូមពរឱ្យសមត្ថកិច្ច បន្តនីតិវិធី ដើម្បីឈានទៅមានការផ្តន្ទាទោស តាមផ្លូវច្បាប់ ដើម្បីលុបបំបាត់និទណ្ឌភាពក្នុងការប្រព្រឹត្តបទល្មើស ដែលកើតមានឡើងក្នុងសង្គមជារឿយៗ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print