ភ្នំពេញ : ពេលខ្លះ «ដ្រោន ឬ Drone» សំដៅដល់យន្តអវកាសទាំឡាយណាដែលគ្មានមនុស្សបើក ហៅថា UAVs ដែលវាអាចធ្វើដំណើរក្នុងអត្រាកម្រឹត ពីពិភពលោក ទៅដល់ទីគ្រោះថ្នាក់បំផុត។ យន្តហោះដូចមនុស្សយន្តទាំងនេះ អាចរុករកជួយជនរងគ្រោះដោយសារខ្យល់ព្យុះ ក៏ដូចជាជួយទម្លាក់ម្ហូបអាហារទៅដល់មាត់ទ្វារបស់អ្នក និងគ្រប់ទីកន្លែងដែលស្ថិតនៅចន្លោះនោះ។
«ដ្រោន» សំដៅដល់យន្តអវកាសទាំងឡាយណា ដែលទទួលការបញ្ជាពីចម្ងាយ ពីនាវិក ឬការដាក់បញ្ចូលសុហ្វវ៉ែរ ដោយការហោះហើយដោយស្វ័យប្រវត្តិ។
«ដ្រោន» ជាច្រើនបង្ហាញលក្ខណៈពិសេសដូចកាំម៉េរ៉ា សម្រាប់ប្រមូលឬចាប់យកទិន្នន័យដែលវាមើលឃើញ និងខិត្តបណ្ណសម្រាប់ធ្វើឲ្យមានស្ថេរភាពជីពចរហោះហើររបស់ពួកគេ។ វិស័យ ដូចជាវីឌីអូក្រាហ្វី ការរុករក និងការជួយសង្រ្គោះ កសិកម្ម ការដឹកជញ្ជូន ត្រូវបានជួយដោយបច្ចេកវិទ្យាដ្រោន។
ដើមឡើយ ត្រូវបានអភិវឌ្ឍ សម្រាប់វិស័យកងទ័ព និងឧស្សាហកម្មអវកាស ដ្រោនអាចរកឃើញនូវវិថីរបស់គេ ទៅក្នុងចរន្តដ័សំខាន់ ពីព្រោះកម្រឹតនៃការធ្វើឲ្យប្រសើរឡើងនៃសុខសុវត្ថិភាព និងប្រសិទ្ធភាពនៃការនាំមករបស់វា។ យន្តគ្មានមនុស្សបើកទាំងនេះ ប្រតិបត្តិការដោយគ្មាននាវិកនៅបើក និងជាមួយនឹងកម្រឹតស្វ័យប្រវត្តិខុសៗគ្នា។
ភាពស្វ័យប្រវត្តិរបស់ដ្រោន អាចកម្រឹតចេញពីការបញ្ជាបើកបរពីចម្ងាយ (មនុស្សបញ្ជាការចល័តរបស់វា) ដើម្បីភាពស្វ័យប្រវត្តិដ៏ចាំបាច់ ដែលមានន័យថាវាដាក់ចូលទៅក្នុងប្រព័ន្ធនៃឧបករណ៍ចាប់សញ្ញាហៅថា Sensor និងឧបករណ័សញ្ញា LiDA ដើម្បីគណនាការបម្លាស់ទីរបស់វា។
ភាពខុសៗក្នានៃដ្រោន គឺសមត្ថភាពនៃការធ្វើដំណើរ ការប្តូរកម្ពស់ និងថេរចម្ថាយ។ ដ្រោនដែលហោះបានជិតៗ អាចធ្វើដំណើរបានប្រមាណជា ៣ម៉ាយ និងភាគច្រើនប្រើប្រាស់ដោយចំណង់ចំណូលចិត្ត។ យានយន្តអវកាសគ្មានមនុស្ស អាចមានសមត្ថភាពហោះបានចម្ងាយរហូតដល់ ៣០ម៉ាយ ។ ដ្រោនអត្រាកម្រឹតខ្លី អាចមានសមត្ថភាពហោះហើរបានចម្ងាយរហូតដល់ ៩០ម៉ាយ និងត្រូវបានប្រើប្រាស់មុនគេ សម្រាប់កិច្ចការចារកម្មនិងស៊ើបការណ៍។ យានយន្តអវកាសគ្មានមនុស្សបើកកម្រឹតមធ្យម អាចមានសមត្ថភាពហោះហើររហូតដល់ចម្ងាយ ៤០០ម៉ាយ និងអាចប្រើប្រាស់សម្រាប់ការស៊ើបការណ៍ សិក្សាវិទ្យាសាស្រ្ត និងស្រាវជ្រាវឧត្តុនិយម។ ដ្រោនដែលអត្រាកម្រឹតខ្ពស់ជាងគេ គឺជាយានយន្តអវកាសគ្មានមនុស្សបើក ដែលមានសមត្ថភាពហោះហើរបានចម្ងាយរហូតដល់ ៤០០ម៉ាយ និងក្នុងកម្ពស់ ៣០០០ហ្វីត។
ដោយសារតែយន្តហោះគ្មានមនុស្សបើកអាចបញ្ជាពីចម្ងាយ និងអាចហោះហើរបានក្នុងចម្ងាយ និងកម្ពស់ខុសៗគ្នា ពួកគេបង្កើតបេក្ខជនដ៏ល្អឥតខ្ចោះដើម្បីទទួលយកការងារដ៏លំបាកបំផុតមួយចំនួននៅក្នុងពិភពលោក។ ពួកគេអាចត្រូវបានរកឃើញថាជាជំនួយក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ទាប់ពីព្យុះសង្ឃរា ផ្តល់ឱ្យកងកម្លាំងអនុវត្តច្បាប់ និងយោធាមើលពីលើមេឃក្នុងអំឡុងពេលស្ថានការណ៍ភេរវកម្ម និងជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងអាកាសធាតុធ្ងន់ធ្ងរបំផុតមួយចំនួននៅលើភពផែនដី។ Drones ថែមទាំងបានធ្វើដំណើរចូលទៅក្នុងផ្ទះរបស់យើង និងបម្រើជាការកម្សាន្តសម្រាប់អ្នកចូលចិត្ត និងជាឧបករណ៍ដ៏សំខាន់សម្រាប់អ្នកថតរូប៕
ដោយ : អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍