ភ្នំពេញ : លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សូមសំដែងនូវ សេចក្ដីសោមនស្សរីករាយ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាដឹកនាំនិងផ្ដល់ភាពកក់ក្តៅ ដល់ កងកម្លាំង ទាំងអស់គ្នាក្នុងការអនុវត្តភារកិច្ចបំពេញបេសកកម្មការពារ ទទួលបានជោគជ័យដ៍ត្រចះត្រចង់។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង សូមគោរពជូនពរឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត និងឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចដើម្បីដឹកនាំយើងខ្ញុំទាំងអស់គ្នា និងសូមមានសុខភាពល្អបរិបូរណ៍កម្លាំងពលមាំមួនសម្រេចជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាល ប្រគល់ជូនព្រមទាំងទទួលបាននូវពុទ្ធពរដ៍ប្រពៃថ្លៃថ្លា ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយ សេចក្ដីគោរពស្រលាញ់ ដ៏ខ្ពង់ខ្ពស់ អំពី ខ្ញុំបាទ
ហួរ ម៉េង វ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
សូមបញ្ជាក់ថា : គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆាំ្ន២០២៣ គណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ បានចេញ លិខិតថ្លែងអំណរគុណ ជូនចំពោះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ ដោយបញ្ជាក់ថា : ក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ ខ្ញុំសូមសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអធិការ និង មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលបានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួនក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នាឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣ ដោយបានធ្វើឲ្យព្រឹត្តិការណ៍ ដ៏សំខាន់នេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ។
ការយកចិត្តទុកដាក់ចង្អុលដឹកនាំកម្លាំងដោយផ្ទាល់របស់ លោកការ ក្នុងការពង្រឹងគ្រប់វិធានការ សន្តិសុខ សណ្តាប់ធ្នាប់ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងហ្មត់ចត់របស់មន្ត្រីនគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យ បេសកកម្មជាប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពជាតិនេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់។ សកម្មភាព ដ៏ឧត្តុង្គឧត្តមនេះគឺជាសក្ខីកម្មដែលបានបង្ហាញឲ្យឃើញអំពីសុឆន្ទៈ និងមនសិការចូលរួមលើកស្ទួយកិត្តិយស និងកីត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមជូនពរ លោកអធិការ និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មដែល រាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងទទួលបាននូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕