ជាមួយនឹងសំឡេងគាំទ្រឲ្យចាកចេញពីអឺរ៉ុប (Brexit ) មានរហូតដល់ទៅ៥១,៩ភាគរយ និងសំឡេងប្រឆាំងមានតែ
នៅក្នុង «ចំណងស្នេហ៍គ្មានសុភមង្គល» អូសបន្លាយរយៈពេលជាង៤៣ឆ្នាំ រវាងអឺរ៉ុប នឹងអង់គ្លេស នៅទីបំផុត ក៏ត្រូវបង្ខំចិត្តកាត់ផ្តាច់ ដោយមានសម្លេងគាំឲ្យចាក់ចេញពីអឺរ៉ុបភាគច្រើន ។ ទាំងនោះគឺជាការសម្រេចចិត្តដោយផ្ទាល់របស់ពលរដ្ឋអង់គ្លេស ។ លទ្ធផលខាងលើ គឺជារឿងមួយគួរឲ្យភ្ញាក់ផ្អើលបំផុត ដោយ ក្នុងរយៈពេល៤ខែ ដែលខិតខំបញ្ចុះបញ្ចូនកុំឲ្យបែកបាក់ តែទីបំផុតបានលទ្ធផលមិននឹកស្មានដល់ ។
បើទោះបីអឺរ៉ុបមានការយោគយល់ជាច្រើនដល់អង់គ្លេស ដើម្បីកុំឲ្យប្រទេសនេះចាក់ចេញពីសហគមន៍អឺរ៉ុប ក៏ដូចជាអ្នកសេដ្ឋកិច្ចបានលើកឡើងពីវិបត្តិក្រោយចាកចេញពីអឺរ៉ុប តែទីបំផុតពលរដ្ឋអង់គ្លេស ក៏បានសម្រេចចិត្តដើរចេញពីសហគមន៍អឺរ៉ុប ។ ប្រវត្តិសាស្ត្រសាជាថ្មី បានបង្ហាញឲ្យឃើញថា ពលរដ្ឋអង់គ្លេសមិនស្តាប់តាមអ្វីដែលអ្នកនយោបាយបានលើកឡើងនោះឡើយ ។
ចំពោះពលរដ្ឋអង់គ្លេស ផលប្រយោជន៍នៅចំពោះមុខគឺជារឿងសំខាន់បំផុត ។ ដូចជាការធ្វើប្រជាមតិស្តីពីរដ្ឋធម្មនុញ្ញអឺរ៉ុបកាលពីឆ្នាំ២០០៥ ពលរដ្ឋហុល្លង់ផ្តោតទៅលើប្រាក់អឺរ៉ូ ។ ចំណែកពលរដ្ឋបារំាងវិញ ព្រួយបារម្ភអំពីពលរដ្ឋប្រទេសដទៃអាចដណ្តើមការងាររបស់ខ្លួនអស់ ។
ទស្សនៈរបស់ពលរដ្ឋអង់គ្លេស បានបង្ហាញតាមរយៈលន្លឹកឆ្នោតរបស់ខ្លួន ។ វិបត្តិជនភៀសខ្លួននៅអឺរ៉ុប សកម្មភាពវាយប្រហារភេរវកម្ម និងការធុញទ្រាន់ទៅលើសកម្មភាពដោះស្រាយ វិបត្តិនៅអឺរ៉ុប ពិសេសគឺប្រទេសចាយប្រាក់រួម អឺរ៉ូ ទាំងនោះ ជាហេតុផល ដែលធ្វើឲ្យពលរដ្ឋអង់គ្លេសសម្រេចចិត្តនៅឲ្យឆ្ងាយដោយកាត់ផ្តាច់ចេញពីសហគមន៍អឺរ៉ុប ។
តាមការពិតរយៈពេលជាច្រើនឆ្នាំកន្លងមក ពលរដ្ឋអង់គ្លេសបានបង្ហាញពីការគាំទ្រឲ្យចាកចេញពីអឺរ៉ុប ។ ពលរដ្ឋអង់គ្លេសជាច្រើនបានលើកឡើងថា ខ្លួនបានទទួលខុសត្រូវយ៉ាងធំធេងរបស់រដ្ឋាភិបាល ក្នុងនោះ មានទាំងការផ្តល់ប្រាក់ជាច្រើនចូលទៅសហគមន៍អឺរ៉ុប តែទីបំផុតអង់គ្លេសមិនទទួលបានអ្វីពីអឺរ៉ុបនោះឡើយ ។ ពលរដ្ឋអង់គ្លេសជឿជាក់ថា អង់គ្លេស នឹងរឹងមាំរីកចម្រើន សុវត្ថិភាពក្រោយចាក់ចេញពីអឺរ៉ុប ។
ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស គឺជាផលលំបាក់មួយ សម្រាប់ប្រទេសដែលប៉ុនប៉ងចូលក្នុងសហគមន៍អឺរ៉ុប និងអាចជំរុញឲ្យប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ដទៃទៀត ត្រូវចាក់ចេញពីអឺរ៉ុបដូចគ្នា ។ ការចាក់ចេញនោះ បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកចិ្ច និងស្ថិរភាពនយោបាយ របស់អឺរ៉ុបទាំងមូល ។
ចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស ដេវិត កាមឺរ៉ុន នេះជាការបរាជ័យរបស់លោក ដែលមានគោលនយោបាយខុសឆ្គងក្នុងរយៈពេលខ្លី ធ្វើឲ្យលោកធ្លាក់ចូលក្នុងអន្ទាក់នយោបាយ ដែលខ្លួនដាក់ដាក់ដោយផ្ទល់ ។ ជាមួយនិងលទ្ធផលខាងលើ គណបក្សប្រឆាំងនឹងបង្ខំឲ្យលោក កាមឺរ៉ុន ត្រូវចាក់ចេញពីតំណែង ។
កាលពីឆ្នាំ១៩៥៣ ពេលនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Wnston Churchill បានប្រកាសថា «យើងរួមដំណើរជាមួយអឺរ៉ុប មិនមែនជាផ្នែកមួយនៃអឺរ៉ុបឡើយ ។ យើងមានទំនាក់ទំនងជាមួយអឺរ៉ុប មិនមែនច្របាច់បញ្ចូលជាមួយអឺរ៉ុប» ។ ក្រោយការចាក់ចេញនោះ បានបង្ហាញយ៉ាងច្បាស់ថា ការប្រកាសរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេសគឺជារឿងត្រឹមត្រូវ ។
មិនត្រឹមតែអឺរ៉ុបប៉ុណ្ណោះទេ គឺពិភពលោកទាំងមូលមានភាពតក់ស្លុតយ៉ាងខ្លាំង ក្រោយពេលរដ្ឋអង់គ្លេសសម្រេចដកខ្លួនចេញពីសហគមន៍អឺរ៉ុបនោះ ។ ពលរដ្ឋអង់គ្លេសបានដាក់សំណួរជាច្រើនទៅលើនាយករដ្ឋមន្ត្រីអង់គ្លេសក្រោយហេតុការខាងលើ ។
រដ្ឋាភិបាលអង់គ្លេសនឹងធ្វើអ្វីដើម្បីរក្សាស្ថេរភាពទីផ្សារហិរញ្ញវត្ថុ? នៅពេលដែលប្រាក់ផោនធ្លាក់ថ្លៃ ដោយសេរីនោះ តើធនាគារជាតិអង់គ្លេសអាចរារាំងបានដែរឬទេ? មានព័ត៌មានជាច្រើនបញ្ជាក់ថា អង់គ្លេសអាចបិទទ្វារទីផ្សារមូលបត្រដើម្បីបញ្ចៀសភាពចលាចល ។ នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវតែមានវិធានការអ្វីដើម្បីឲ្យក្រុមអ្នកវិនិយោគមានការស្ងប់ចិត្ត? ។
លោក កាមឺរ៉ុន អាចបន្តកាន់តំណែងនាយករដ្ឋមន្ត្រីទៀតដែរឬទេ? អ្នកណាទទួលខុសត្រូវក្នុងកិច្ចពិភាក្សាការដែលអង់គ្លេសចាកចេញពីអឺរ៉ុប ។ អង់គ្លេសនឹងត្រូវបោះឆ្នោតជាបន្ទាន់? អង់គ្លេសនឹងអនុញ្ញាត ឲ្យ ស្កូនឡែន បោះឆ្នោតប្រជាមតិចាកចេញពីអង់គ្លេសជាលើកទីពីរ?
សំណួរជាច្រើនបានគ្រប់ដណ្តប់ទៅលើរដ្ឋាភិបាលអង់គ្លេស ក្នុងការស្វែងរកចម្លើយឲ្យបានឆាប់បំផុត នៅពេលដែលលទ្ធផលនៃការបោះឆ្នោតចាក់ចេញពីសហគមន៍អឺរ៉ុបានចេញជាផ្លែផ្កាហើយនោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី