រុស្ស៊ីកោះហៅអ្នកការទូតកាណាដា ជុំវិញការរឹបអូសយន្តហោះ

ចែករំលែក៖

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី15 ខែមិថុនាថា ខ្លួនបានកោះហៅទីប្រឹក្សាស្ថានទូតកាណាដា ឧត្តមសេនីយ៍ Brian Ebel នៅទីក្រុងមូស្គូ បន្ទាប់ពីទីក្រុង Ottawa បានប្រកាសពីការរឹបអូសយន្តហោះដឹកទំនិញរុស្ស៊ី An-124។

លោក Brian Ebel ទីប្រឹក្សាស្ថានទូតកាណាដា នៅទីក្រុងមូស្គូ ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី១៤ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងនឹងផែនការដែលបានប្រកាសដោយរដ្ឋាភិបាលកាណាដាក្នុងការរឹបអូសយកយន្តហោះរុស្ស៊ីមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Volga-Dnieper។ យោងតាម TASS បានឱ្យដឹងថា យន្តហោះនេះត្រូវបានរឹបអូសដោយខុសច្បាប់នៅឯអាកាសយានដ្ឋាន Toronto ចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2022″។
ចំណាត់ការរបស់រុស្ស៊ីកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានប្រកាសកាលពីថ្ងៃទី 10 ខែមិថុនាថាប្រទេសនេះកំពុងរឹបអូសយកយន្តហោះដឹកទំនិញ An-124 (Antonov) ដែលជាកម្មសិទ្ធិរបស់ទីក្រុងមូស្គូ ហើយបានចាប់ផ្តើមដំណើរការរឹបអូសយន្តហោះនេះសម្រាប់អ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា “រុស្ស៊ីចាត់ទុកចំណាត់ការរបស់រដ្ឋបាលនាយករដ្ឋមន្ត្រីកាណាដាក្នុងការផ្ទេរយន្តហោះទៅឱ្យអ៊ុយក្រែនថាជាការលួចគួរឱ្យសង្ស័យ”។ ទីភ្នាក់ងារនេះក៏បានព្រមានផងដែរថា ការផ្លាស់ប្តូររបស់ទីក្រុង Ottawa នឹងមានផលវិបាកធ្ងន់ធ្ងរបំផុតសម្រាប់ទំនាក់ទំនងរុស្ស៊ី-កាណាដា ដែល “ស្ថិតក្នុងដំណាក់កាលនៃការបែកបាក់ ដោយសារកំហុសរបស់នាយករដ្ឋមន្ត្រី Trudeau”។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃទី 14 ខែមិថុនាថា ទីក្រុងមូស្គូពិតជានឹងមានប្រតិកម្មចំពោះឧប្បត្តិហេតុនេះ ហើយ “រក្សាសិទ្ធិក្នុងការសងសឹកតាមគោលការណ៍ទៅវិញទៅមក”៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print