សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់នោះទេ

ចែករំលែក៖

ខេត្តកំពង់ចាម : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខជានិច្ច ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច ពោលគឺសន្សឹមៗទៅមុខជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនដូចជំហានយក្សរបស់ប៉ុល ពត នោះទេគឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើការងារសន្សឹមៗទៅតាមលទ្ធភាពដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញ កម្ពុជាយើងមានការផ្លាស់ប្ដូររីកចម្រើនច្រើនណាស់។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាការសម្រេចចិត្តក្នុងការធ្វើពិសោធនកម្មច្បាប់បោះឆ្នោត គឺឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលចង់ធ្វើវិធង្សនានៅពេលបោះឆ្នោតខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពិសោធនកម្មច្បាប់បោះឆ្នោតបានទៅដល់សភាហើយកាលពីថ្ងៃម្សិលមិញ។

សម្ដេចថា ការដែលជំរុញឲ្យរដ្ឋាភិបាលរៀបចំពិសោធនកម្មច្បាប់បោះឆ្នោតនេះគឺដើម្បីឆ្លើយតបទៅនឹងក្រុមប្រឆាំងដែលចង់ធ្វើវិធង្សសនាក្នុងពេលបោះឆ្នោតនាពេលខាងមុខ។

សម្ដេចថា៖ «អញ្ចឹងចាំមើលតើគេធ្វើអ្វីទៀត? សម្រាប់យើងអ្វីដែលយើងចង់បានគឺការបោះឆ្នោតមួយដែលមិនរំខានដោយពួកណាក៏ដោយ»។

សម្ដេចបានលើកឡើងថាការរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោតគឺមិនមែនជារឿងដែលល្អនោះទេ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print