រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចាប់ផ្តើមបំពេញទស្សនកចិ្ចទៅកាន់ប្រទេសថៃ

ចែករំលែក៖

នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃរបស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោកស្រី អង់សានស៊ូជី នៅ

...
ថ្ងៃទី​២៤ ខែមិថុនា ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន។ អ្វីដែលលោកស្រី ស៊ូជី ចង់បាននោះគឺទៅជួបពលរដ្ឋមីយ៉ាន់ម៉ាដែលចំនាក់ស្រុកទៅធ្វើការនឹងរស់នៅក្នុងប្រទេសថៃ។

នេះជាលើកទី​៣ហើយ ចាប់តាំង​ពី​បាន​​ជាប់ឆ្នោត​ឡើង​កាន់អំណាច​នៅមីយ៉ានម៉ាលោកស្រី ​អ៊ុងសាន ស៊ូជី បានធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​ចំនួន២លើក​​រួចមកហើយ ដោយ​ដំណើរទស្សនកិច្ច​មុនគេ​បង្អស់គឺ​ទៅកាន់​ប្រទេស​ចិន កាល​ពីខែ​មេសា (មុនពេល​ឡើងកាន់តំណែង​ជាផ្លូវការ) និង​ទី១ ទៅ​ឡាវ កាល​ពីខែ​ឧសភា។ ដំណើរទស្សនកិច្ចនៅ​ក្នុង​ប្រទេស​ថៃ នៅថ្ងៃ​សុក្រ​នេះ គឺ​ជា​ទស្សនកិច្ច​ក្រៅប្រទេស​លើកទី៣។

លោកស្រី​ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​ក្រុងបាងកក នៅ​ថ្ងៃត្រង់ ហើយ​នៅ​ពេល​ល្ងាចបន្ត​ដំណើរ​ទៅ​មើល​ផ្សារត្រីដ៏ធំមួយនៅ​ខាងត្បូង​ក្រុង​បាងកក ទីដែល​មាន​ជនចំណាកស្រុក​មីយ៉ាន់ម៉ាប្រមាណ​ជា ១០ម៉ឺននាក់ កំពុងតែ​​រស់នៅនិង​ធ្វើការដោយ​ភាគច្រើន​ជា​ងអ្នក​ស៊ីឈ្នួល​នេសាទ។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​ពលករ​បរទេសដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​នាពេល​បច្ចុប្បន្ន​នេះមាន​ភាគច្រើន​លើសលុប (រហូត​ដល់​ទៅ​ប្រមាណ​ជា ៨០%) គឺ​ជា​ជនជាតិមីយ៉ាន់ម៉ាគិតជា​សរុបពលករភូមា​ដែល​កំពុង​ធ្វើការ​ដោយស្របច្បាប់នៅ​ក្នុង​ប្រទេស​ថៃ​សព្វថ្ងៃ​នេះមាន​រហូតដល់​ទៅ​ជាង ១លាននាក់ ហើយ​នេះ​នៅមិនទាន់​និយាយ​ដល់​អ្នកធ្វើការ​ខុសច្បាប់ ដែល​គេ​មិន​អាច​ដឹង​ចំនួន​ពិតប្រាកដ​បាន។

ពលករភូមា​ភាគច្រើន​ធ្វើការ​ជា​អ្នក​ស៊ីឈ្នួល​នេសាទ ហើយ​​អ្នក​ខ្លះ​ធ្វើការ​នៅ​ក្នុង​លក្ខខណ្ឌ​ដ៏​សែន​លំបាក ដែល​សមាគមនិង​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ប្រៀបប្រដូច​ទៅនឹង​ទាសករ។ ពលករ​ជាច្រើន​ដែល​បាន​ធ្វើ​ដំណើរ​មក​ទទួលស្វាគមន៍​​លោកស្រី ​អ៊ុងសានស៊ូជី នៅថ្ងៃ​សុក្រនេះ បាន​បង្ហាញ​ពី​ក្តីរំពឹងថា ក្រោម​ការ​ដឹកនាំ​របស់រដ្ឋាភិបាល​ថ្មី​មីយ៉ាន់ម៉ា​អាច​នឹង​​មាន​ការ​អភិវឌ្ឍន៍ ហើយ​​បង្កើន​ទីផ្សារ​ការងារ ដើម្បី​ឲ្យ​ពួកគេ​អាច​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ក្នុងប្រទេស​កំណើត​របស់​ខ្លួនវិញ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print