ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ
កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះឈឹម ចំរើន
ភេទប្រុស អាយុ២៨ឆ្នាំ ក្នុងករណីក្លែងបន្លំជាយោធា
ហើយដើរឆបោកយកលុយ ប្រជាពលរដ្ឋ ចូលក្រប
ខណ្ឌយោធា។ នេះបើយោងតាមការបញ្ជាក់ពី ផេក facebook ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចនគរបាល កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។
សូមរំលឹកផងដែរថា : ស្របពេលដែលមានជនខិលខូចមួយចំនួន បានក្លែងឋានៈ តួនាទី ក្នុងចេតនាទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូមសមត្ថកិច្ច អាជ្ញាធរ ក្តោបព័ត៌មាន បែបនេះឲ្យបានដិតដល់ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ចៀសវាងពួកគាត់ ខាតបង់ថវិកា ចាញ់បោកក្រុមទុច្ចរិតទាំងនេះ ដោយសារគាត់ខ្វះការទទួលព័ត៌មាន នឹងមិនបានគិតវែងឆ្ងាយ ៕