មន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពត កោះហៅអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាស ចូលខ្លួននៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលាម៉ោង 9 ព្រឹក

ចែករំលែក៖

ភ្នំពេញ: លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សារលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន 259 បណ្តឹង នៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលាម៉ោង 9 ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ នេះក៏យោងតាមការបង្ហោះរបស់ facebook លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ។

ទី១ -កោះហៅឈ្មោះ ចេង សង្ហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ឱ្យចូលមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ។ ដើម្បីសាកសួរ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទ ឆបោក មានស្ថានទម្ងន់ទោស ។

ទី២-កោះហៅឈ្មោះ ហ៊ី គីមហុង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យចូលមកកាន់ ស្នងការ ដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ។ ដើម្បីសាកសួរ តាមបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទ ឆបោកមានស្ថានទម្ងន់ទោស ។ 

សូមបញ្ជាក់ថា : មិនមែនជារឿងធម្មតា ខណៈអ្នកទាំងពីរ បណ្តឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ចំនួន 259 បណ្តឹង ពីបទ ឆបោកមានស្ថានទម្ងន់ទោស ! ដូច្នេះចូលខ្លួនមក បើអ្នកស្អាតស្អំ កុំឱ្យយកអំពើមិនគប្បី ទៅប្រព្រឹត្តផ្សេងៗ បោកប្រាស់ប្រជាពលរដ្ឋនេះជាដើម ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print