មន្ទីរអប់រំរាជធានីភ្នំពេញអំពាវនាវឲ្យមាតាបិតាសិស្សជួយពិនិត្យសម្លៀកបំពាក់កូនមុនចេញទៅសាលារៀន

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានអំពាវនាវដល់មាតា បិតាក៏ដូចអាណាព្យាបាលសិស្សសូម

...
ឲ្យ ជួយពិនិត្យសម្លៀកបំពាក់កូនៗឲ្យបាន សមរម្យមុននឹងទៅសាលាចៀសវាងស្លៀកស្តើងខ្លី ខើចលើ ខើចក្រោម សក់ច្រើន ពណ៌ធ្វើខ្លួនហួសហេតុដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ជាតិ។

លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានឲ្យដឹង ថា តាមគោលការណ៍ ឬច្បាប់របស់សាលាគ្រប់សិស្សទាំង២ប្រភេទប្រសិនបើមាន សម្លៀកបំពាក់មិនមែនជាសិស្សដាច់ខាតឲ្យឈរនៅក្រៅថ្នាក់មិនអនុញ្ញាតឲ្យចូលរៀនដាច់ខាត ។ ក្នុងករណីអាណាព្យាបាល ចេញមុខមកធានាធ្វើកិច្ចសន្យាត្រឹមត្រូវ ទើបនាយកសាលាឲ្យចូលរៀនវិញ ។

លោកស្រីបន្តថា មន្ទីរអប់រំសូមអំពាវ នាវដល់មាតា បិតាសិស្សទាំងអស់មិនថា អ្នកមាន ឬអ្នកក្រ សូមជួយពិនិត្យសម្លៀក បំពាក់កូនឲ្យបានសមរម្យមុនទៅសាលា ឲ្យសមជាសិស្ស ជាស្ត្រីខ្មែរដើម្បីថែរក្សា ប្រពៃណី។ មូយទៀតសាមីខ្លួនជាសិស្សត្រូវ មើលបទបញ្ជារផ្ទៃក្នុងរបស់សាលាអំពី វិន័យសាលាបានកំណត់បែបណា។ ដូច្នេះដើម្បីប្រពៃណីខ្មែរដើម្បីកូនស្រីខ្មែរទាំង អស់គ្នាសូមមាតា បិតា អាណាព្យាបាលត្រូវចូលរួមអប់រំនិងដាស់តឿនកូនទាំងអស់គ្នាឡើងវិញ ។

គួររំលឹកថា ថ្មីៗកន្លងទៅនេះក្នុងពេលចុះឈ្វេងយល់អំពីការងារមួយចំនួននៅរាជ ធានីភ្នំពេញ លោកស្រី មាន សំអាន គណៈ កម្មការទី៨ព្រឹទ្ធសភា និងប្រតិភូគណៈ កម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធ ជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈនិងកិច្ចការនារីនៃព្រឹទ្ធសភាបានស្នើដល់អាជ្ញាធររាជធានី មន្ទីរអប់រំ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាសុំឲ្យរួមគ្នាអប់រំណែនាំធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងដល់ស្រទាប់យុវវ័យ ពិសេសផ្តោតទៅ លើក្មេងស្រី ។ ពីព្រោះបច្ចុប្បន្ននេះមាន យុវនារីមួយចំនួនបានស្លៀកពាក់ខ្លី ខើច លើខើចក្រោមនិងតុបតែងខ្លួនចម្លែកៗខុសពីធម្មតាដែលគេចាត់ទុកថា បានចម្លងតាមវប្បធម៌បរទេសធ្វើឲ្យប៉ះពាល់កិត្តិយសនិងអាប់ឱបដល់ប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ របស់ខ្មែរយើង ។

លោកស្រី មាន សំអាន បញ្ជាក់ថា សព្វ ថ្ងៃនេះក្មេងស្រីៗមួយចំនួនធំបានស្លៀកពាក់មិនសមរម្យជានារីខ្មែរ ដូចជាស្លៀកស្តើង ខ្លី ខើចលើ ខើចក្រោម ហាយឡាយសក់ច្រើនពណ៌ជិះម៉ូតូឱបចង្កេះតុបតែងខ្លួន និងផាត់មុខមាត់ហួសពីការស្មានភ្លើតភ្លើនទៅតាមវប្បធម៌បរទេសធ្វើឲ្យប្រពៃណីវប្បធម៌របស់ខ្មែរធ្លាក់ចុះយ៉ាងខ្លាំង ។ ប្រការនេះយើងទាំងអស់គ្នាត្រូវរួមសហការធ្វើយ៉ាងណាចាប់ផ្តើមអប់រំណែនាំឡើងវិញដើម្បី បញ្ជ្រាបការយល់ដឹងឲ្យបានខ្លាំងក្លាបន្ថែមទៀតពីប្រពៃណីវប្បធម៌ជាតិខ្មែរឲ្យចូលជ្រៅទៅដល់ស្រទាប់យុវវ័យរបស់យើង។ ដូច្នេះសូមមាតា បិតា អាណាព្យាបាលត្រូវដាស់តឿនក្រើនរំលឹកកូនចៅរបស់ខ្លួន ឡើងវិញដើម្បីចូលរួមរក្សាវប្បធម៌ប្រពៃណី ជាតិខ្មែរឲ្យបានល្អនិងថ្លៃថ្នូរឡើងវិញ ។

លោក ស្រី ម៉ក់ វ៉ាន់ស៊ីថា អភិបាលរង រាជធានីភ្នំពេញបានគាំទ្រនូវសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភានេះ ។ លោក ស្រីបន្តថា ក្នុងនាមថ្នាក់ដឹកនាំ និងក្នុងនាម ជានារីខ្មែរដូចគ្នាត្រូវចេះលើកតម្កើងរក្សាការពារ និងប្រកាន់ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិខ្មែរឲ្យបានល្អដើម្បីបន្តកេរ ដំណែលឲ្យបានជាប់លាប់ទៅថ្ងៃអនាគត។ ព្រោះសព្វថ្ងៃនេះមានប្រទេសជាច្រើនបាននិងកំពុងស្រឡាញ់ចូលចិត្តប្រពៃណី វប្ប ធម៌ជាតិយើងដែលពិភពលោកបានទទួលស្គាល់ ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print