ការិយាល័យកម្រិតធ្ងន់ក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃជនបរទេស

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ប្រដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជាក់ស្ដែង ពីប្រជាពលរដ្ឋកំពុងឈរចាំ រថយន្តក្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៥នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នៅតាមបណ្តាលផ្លូវ២១៧ សង្កាតវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងកាលពីថ្ងៃទី២០ ខែឧសាភា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣៣ នាទីថ្ងៃត្រង់ ជនសង្ស័យ ហ៊ាន ភក្កី រួមបក្សពួក ម្នាក់ទៀតបានធ្វើសកម្មភាពឆក់ខ្សែក ពីបុរសជនជាតិឥណ្ឌា បានសម្រេចបណ្តាយផ្លូវលេខ៣៧៦ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
រួចពួកគេក៍ជិះគេចខ្លួន ។

ជនសង្ស័យមានឈ្មោះ​ ហ៊ាន ភក្កី អាយុ២៤ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅមិនពិតប្រាកដ។

​ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោជាវ វិបុល អនុប្រធាននាយកដ្ឋានទទួលផែន និងលោកឧត្តមសេនីយ៍ត្រី ប៊ុត​ វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​បានឲ្យកម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាន និងភូមិសាស្ត្រ ងាយរងគ្រោះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ០៤នាក់ជិះ០៤គ្រឿងបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃជាក់ស្ដែង ពីជនបរទេស កំពុងចាំរថយន្ដក្រុង នៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មិនសម្រេច ភ្លាមៗនោះ កម្លាំងជំនាញ បានប្រដេញប្រផាប់ប្រភីង រហូតដល់ចំណុចទល់មុខមន្ទើរពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបាន ជនសង្ស័យ ០១នាក់ ។

...

បច្ចុប្បន្នជនសង្ស័យទាំង០១នាក់រួមទាំងម៉ូតូធ្វើសកម្មភាពត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print