សម្តេចតេជោ ហ៊ុន សែន៖ គ្មានពេលណាដែលកម្ពុជាក្រីក្រជាងឆ្នាំ១៩៧៩នោះទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាបច្ចុប្បន្ននេះមានការរីកចម្រើនទៅមុខជាលំដាប់ ហើយគ្មានពេលណាដែលកម្ពុជាក្រីក្រជាងឆ្នាំ១៩៧៩នោះទេ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលពីធីនេះធ្វើឡើង នៅបណ្តោយផ្លូវលេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ 

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបបួលក្រុមប្រឆាំងទុច្ចរិតស្បថចំពោះការលើកឡើងថា សម្តេចតេជោ ដឹកនាំប្រទេសកម្ពុជាយូរទៅកាន់តែក្រទៅៗ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺនិយាយដោយឡែក និងក្របខណ្ឌទូទាំងប្រទេស និយាយជារួម គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។ ដូច្នេះសម្តេចបានបន្តអំពាវនាវឱ្យយើងរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីធានាថាប្រទេសជាតិយើងនឹងបន្តការអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តទៀត។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមប្រឆាំងកំពុងធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយសម្តេចព្រមានថា អ្នកគូសបំផ្លាញសន្លឹកឆ្នោតប្រយ័ត្នប្រឈមផ្លូវច្បាប់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យកម្មករ កម្មការិនី ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ ចាប់ផ្តើមយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត។ សាកលរ៍មើល ច្បាប់បានកំណត់នៅក្នុងហ្នឹងជាប់គុកជាប់ច្រវ៉ាក់ ប្រាប់ឲ្យហើយ។ ផ្តាំទុកអ្នកនៅខាងក្នុងប្រទេស អាអ្នកខាងក្រៅកំពុងតែណែនាំ»។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងដោយអះអាងថា ក្រោយវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ច្បាប់នេះមានចែងពីទោសទណ្ឌចំពោះអ្នកគូសបំផ្លាញសន្លឹកឆ្នោត ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print