លោក ស សុខា ៖ រីករាយទិវាលោកឪពុក Happy Father’s Day !

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានបង្ហោះ លើ facebook ផ្លូវការ របស់លោកយ៉ាងដូច្នេះថា : ក្នុងឱកាសដ៏វិសេសវិសាល នៃទិវាលោកឪពុក កូនៗ ចៅៗ សូមគោរពជូនពរលោកឪពុក លោកតា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ចៀសផុតពីជំងឺកាចសាហាវទាំងឡាយទាំងពួង និងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកបន្តថា, ទិវាលោកឪពុក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីរម្លឹក និងឧទ្ទិសដល់គុណូបការៈរបស់ឪពុក និងបុរសដែលដើរតួនាទីជាអ្នកចិញ្ចឹមបីបាច់គ្រប់រូប។ ទិវាលោកឪពុក មិនមែនជាប្រពៃណីរបស់ខ្មែរយើងនោះទេ ប៉ុន្តែជារៀងរាល់ឆ្នាំមានមនុស្សម្នានៅក្នុងប្រទេសជាច្រើនលើពិភពលោក រួមនឹងកម្ពុជាផងដែរ បាននាំគ្នាប្រារព្ធទិវានេះឡើងតាមរូបភាពផ្សេងៗគ្នា។

ទិវាលោកឪពុក មិនមានកំណត់កាលបរិច្ឆេទក្នុងការរៀបចំច្បាស់លាស់នោះឡើយ គឺខុសគ្នាទៅតាមប្រទេសនានាជាច្រើន ប៉ុន្តែនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនធំ គេនិយមប្រារព្ធទិវានេះនៅចំថ្ងៃអាទិត្យ សប្តាហ៍ទី៣ នៃខែមិថុនា ហើយឆ្នាំនេះ ត្រូវចំថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ទិវាលោកឪពុក ដំបូងបំផុត ត្រូវបានគេប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩១០ ក្នុងរដ្ឋវ៉ាស៊ីតោន ពោលគឺមានរយៈពេល ១១៣ឆ្នាំហើយ គិតមកដល់ឆ្នាំ២០២៣ នេះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print