ប្រធានាធិបតីរុស្ស៊ី បង្ហាញពីគោលជំហ ស្តីពីសង្គ្រាមអ៊ុយក្រែន ទៅកាន់ប្រមុខដឹកនាំទ្វីបអាហ្វ្រិក

ចែករំលែក៖

កាលពីថ្ងៃទី១៧ ខែសីហា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានទទួលស្វាគមន៍គណៈប្រតិភូអាហ្វ្រិក នៅទីក្រុង St. Petersburg ស្តីពីទស្សនៈសន្តិភាពសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ មុនពេលទៅកាន់រុស្ស៊ី ប្រមុខដឹកនាំអាហ្វ្រិកបានទៅកាន់ប្រទេសអ៊ុយក្រែន ជួបពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelensky។

ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូងដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ក្នុងផ្នែកនៃប្រតិភូមេដឹកនាំទ្វីបអាហ្រ្វិក ក្រោមគោលដៅជួយស្វែងរកសន្តិភាព រវាងទីក្រុងកៀវនឹងទីក្រុងមូស្គូ បានអំពាវនាវកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទៅកាន់សមភាគីរុស្ស៉ីរបស់លោកថា សង្រ្គាមបង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន ចាំបាច់ត្រូវតែបញ្ឈប់។
ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងសាំងភីតស្បឺគ (Saint Petersburg) ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយយ៉ាងដូច្នេះថា «សង្រ្គាមនេះត្រូវតែបញ្ចប់ តាមរយៈកិច្ចចរចាដោយសន្តិវិធី និងមធ្យោបាយការទូត»។ មេដឹកនាំអាហ្រ្វិករូបនេះបានបន្ថែមថា គណៈប្រតិភូរបស់លោកដែលរួមមានមេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ មកពីប្រទេសអាហ្រ្វិកមួយចំនួនទៀតចង់ឱ្យសង្រ្គាមអ៊ុយក្រែនត្រូវបិទបញ្ចប់។
ប្រតិភូរបស់លោក Ramaphosa បានដាក់ចេញនូវសំណុំគោលការណ៍១០ចំណុច ដែលរួមមានទាំងការបន្ធូរបន្ថយភាពតានតឹង ការទទួលស្គាល់ចំពោះអធិបតេយ្យប្រទេសនីមួយៗ ការធានាសន្តិសុខសម្រាប់ប្រទេសទាំងអស់ ការនាំចេញគ្រាប់ធញ្ញជាតិដោយគ្មានឧបសគ្គតាមសមុទ្រខ្មៅ ហើយនិងការបញ្ជូនឈ្លើយសឹកនិងកុមារទៅកាន់ប្រទេសដើមរបស់ពួកគេវិញជាដើម។ យ៉ាងណាក្តី វិមានក្រឹមឡាំងបានចាត់ទុកថា គោលការណ៍ទាំងអស់នេះគឺពិបាកក្នុងការអនុវត្តជាក់ស្តែង។ មុនមកដល់រុស្ស៉ី លោក Ramaphosa ក៏បានជួបប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផងដែរ ប៉ុន្តែលោក ហ្សេលេនស្គី បានច្រានចោលនូវលទ្ធភាពចរចាគ្នាជាមួយទីក្រុងមូស្គូ។
បេសកកម្មជួយស្វែងរកសន្តិភាពរបស់តំបន់អាហ្រ្វិកខាងលើ រួមមានប្រធានាធិបតីមកពីអាហ្រ្វិកខាងត្បូង សេណេហ្កាល់ កូម័រ (Comoros) និងហ្សំប៊ី (Zambie) ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីអ៊ូហ្កង់ដា អេហ្ស៉ីប និងកុងហ្គោ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print