Update ៖ រថយន្តក្រុង៤៥កៅអីដឹកភ្ញៀវពេលយប់របស់ក្រុមហ៊ុន រស្មីភ្នំពេញអ៊ិចប្រេស ដឹកអ្នកដំណើរក្រឡាប់ផ្ងារជើងក្នុងស្រែសង្ស័យថាងោកមួយភាំង

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤ និង២០នាទីព្រឹក ចន្លោះបង្គោលលេខ ៣៤០ និង៣៤១ស្ថិតនៅភូមិ ប៉ាក់ប៉ាន់ ឃុំពួក ស្រុកសរសរស្តម្ភ និងស្រុកពួក ខេត្តសៀមរាប មានករណីក្រឡាប់រថយន្តដឹកអ្នកដំណើរពាក់ផ្លាកលេខ ភ្នំពេញ 3.4999 ចេញដំណើរពីភ្នំពេញឆ្ពោះទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យបើកបរក្នុងស្ថានភាពងោកមួយភាំងបានក្រឡាប់ផ្ងារជើងអូសប្រវែង ៧០០ម៉ែត្រធ្លាក់ស្រែផ្ងារជើងឡើងលើរបួសធ្ងន់ស្រាលចំនួន ២៧នាក់ ក្នុងនោះមានជនបរទេស ០៣នាក់ផងដែរ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានជិះលើរថយន្តផ្ទាល់ និងរបួសក្បាលបានប្រាប់ក្រុមការងារព័ត៌មានថា គាត់បានទិញសំបុត្រនៅផ្សារសុរិយា ខាងជើងផ្សារថ្មីដែលមានឈ្មោះរស្មីភ្នំពេញអ៊ុិចប្រេសដែលធ្វើដំណើរពីភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនមក ដល់កន្លែងកើតហេតុខាង អ្នកបើកបររថយន្តងងុយដេក (ងោក)ក៏បានអោយព្រូឡានបើកវិញដោយបើកក្នុងស្ថានភាពលឿនពេកកាច់ចង្កូតមិនទាន់ក៏បានក្រឡាប់ប្រមាណជាពីរ ទៅ បីជុំធ្លាក់ចូលប្រឡាយស្រែខាងស្តាំតែម្តង។ បន្ទាប់មកគាត់បានលូនចេញមកក្រៅស្រែកអោយគេជួយ និងអ្នកដំណើរផ្សេងទៀតនាំគ្នីគ្នាធាក់កញ្ចក់ឡានដើម្បីចេញមកក្រៅផងដែរ?។

...

ប្រភពព័ត៍មានពីមន្រ្តីសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការជួយសង្រ្គោះវាស់វែងធ្វើកំណត់ ហេតុជាក់ស្តែងដោយជនរងគ្រោះមានចំនួន១២ នាក់នៅកន្លែងកើតហេតុផ្ទាល់ និង១៤នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ។ ករណីខាងលើនេះអ្នកធ្វើដំណើររងរបួសធ្ងន់ស្រាល ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ចំណែកព្រូឡាន និងតាកុងឡានរត់បាត់ស្រមោល ៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print