អាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនា ផ្លូវ២០០៤(សឡា) ចាក់បេតុងប្រវែង១៥៧៨ម៉ែត្រ ទទឹង១៥ម៉ែត្រ ធានាការដឹកជញ្ជូន សម្រាប់រថយន្ដធុនធំ

ចែករំលែក៖

ភ្នំពេញ៖  ​ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ  បានចូលរួម​បើក​ការដ្ឋានស្ថាប​នាផ្លូវ២០០៤ (ផ្លូវសឡា) ជំហានទី២  ​ដោយចាក់​បេតុង​ឆ្អឹង​ដែកប្រវែង១៥៧៨ម៉ែត្រ ទទឹង​១៥​ម៉ែត្រ កម្រាស់​២​តឹក ចំណាយវិកាអស់ប្រមាណជាង១លានដុល្លារអាម៉េរិក ថវិកា របស់សាលារាជធានីភ្នំពេញ​ ស្ថិតនៅសង្កាត់​កាកាប  ​ខណ្ឌ​ពោធិ៍សែនជ័យ  ដើម្បី​ធានាបាន​រាល់​ការ​ដឹក​ជញ្ជូន រាល់មធ្យោបាយរថយន្ដ​ធុន​ធ្ងន់គ្រប់​ប្រ​ភេទ​ ឆ្លងកាត់និងជួយសម្រួសរំដោះចរាចរណ៍ពីផ្លូវសហព័ន្ធរុស្ស៊ី ។  ការដ្ឋាន​នេះបានប្រព្រឹត្ដទៅ​កាល​ពី​ព្រឹក​ថ្ងៃទី​២៩ខែកក្ដដាឆ្នាំ​២០១៥​។​

x2

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូនរាជធានី​ភ្នំពេញ បាន​បញ្ជាក់ ថា៖ ផ្លូវ​លេខ​២០០៤ (​ផ្លូវសឡា​) ស្ថាបនា​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែកក្នុងជំហានទី២ ប្រវែង១៥៧៨ម៉ែត្រ ទទឹង​១៥ ​ម៉ែត្រ ចាប់​ពី​ផ្លូវ​លេខ​២៧១(អតីតបញ្ជាបង់ប្រាក់ទី១ពោចិនតុង) ដល់​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ដាក់​បំពង់​លូ ទំហំ​១,៥ ម៉ែត្រ សង្ខាង​ផ្លូវ ដែល​អនុវត្តន៍​ដោយ​ក្រុមហ៊ុន មន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានី​ភ្នំពេញ  ក្នុង​រយៈពេល​ស្ថាបនា ៣ ខែ ស្ថិតក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ ។  ផ្លូវ​សឡា ​នេះ  ជា​ផ្នែក​មួយ​នៃ ផ្លូវ​ក្រវាត់ក្រុង​ទី​២ ត​ភ្ជាប់​ពី​ផ្លូវសហព័ន្ធរុស្ស៊ី ។

ផ្លូវ​២០០៤(សឡា)ត្រូវបានរាជរដ្ឋាភិ​បាលកម្ពុជា សម្រេចដកហូត ពីការវិនិយោគ យកប្រាក់ក្នុងការធ្វើដំណើរពីក្រុមហ៊ុនសឡា ដែលមានរយៈ  ពេល២០ឆ្នំា បច្ចុប្បន្ន ជា​ផ្លូវ​ដឹកជញ្ជូន​ចូល​ក្រុង យ៉ាង​មមាញឹក ដែល​ជួប​នូវ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​​ជាប្រចាំ ហើយ​សភាព​ខូចខាត ជា​ជង្ហុក និង​រណ្តៅ​ធំៗ កន្លងមកក្រុមហ៊ុននេះមិនបាន​ធ្វើការ​ជួស​ជុល​​នោះទើបសាលារាជធានីភ្នំពេញសម្រេចដក់ហូតយកមកគ្រប់គ្រង់វិញ​។​

លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា៖    ដោយ​យោងតាម​កំណើន​យានយន្ត ក្នុង​រាជធានី​ភ្នំពេញ ទាំង​ម៉ូតូ និង​រថយន្ត ធ​ម្យោ​បាយ​ផ្សេងៗទៀត មាន​ការ​កើនឡើង ដូច្នេះ​ដើម្បី​ដោះ​ស្រាយ បញ្ហា​ចរាចរណ៍​ដឹកជញ្ជូន ក្នុង​ក្រុង ឲ្យ​បានល្អ​ប្រសើរ សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​ហាណូយ​នេះ ដើម្បី​ជា​លក្ខណៈ យុទ្ធសាស្ត្រ​យូរអង្វែង បំរើ​ដល់​ការ​ដឹកជញ្ជូន​ធុន​ធ្ងន់​។​

អាជ្ញាធរ រាជធានីភ្នំពេញ ជានិច្ច​កាលតែង​តែបាន​យក​ចិត្តទុក​ដាក់ គិតគូរ​ពី​ការលំបាក របស់​ប្រជាពលរដ្ឋ ដោយបាន​សម្រេច​បើក​ការ​ដ្ឋាន ស្ថាបនា​ផ្លូវ​ខាងលើនេះ ជា​ផ្លូវ​បេតុង​អា​មេ និង​ធ្វើការ​ពង្រីក​ឲ្យ​បាន ធំ​ទូលាយ​ជាង​មុន    ដើម្បី​ផ្តល់​ភាពងាយស្រួល សំរាប់​ការធ្វើ​ដំណើរ និង​ជួយ​កាត់បន្ថយ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ប្រព័ន្ធ​គមនាគមន៍ នៅ​ភាគ​ខាងជើង និង​ខាងលិច រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ប្រសើរឡើង​។  ​​ ​

លោក​​បន្តថា៖ ការស្ថាបនា​ផ្លូវ​ ២០០៤ (សឡា)  ​នេះ គឺ​កម្រាស់​ពីរ​តឹក គឺ​លែង​ខ្លាច​ឡាន​ធុន​ធ្ងន់​ទៀតហើយ​។ ផ្លូវ​នេះ ស្ថាបនា​តាម​ស្តង់ដារ បច្ចេកទេស​ត្រឹម​ត្រូវ ជា​ផ្លូវ​ក្រ​វាត់ក្រុង​ទី​ពីរ គឺ​តម្រូវការ​តាម​ស្តង់ដារ រថយន្ត​ធុន​ធ្ងន់​  ។ ផ្លូវ​នេះ ស្ថាបនា​ដូចគ្នា​នឹង​ផ្លូវ បឹង​ជើង​ឯក ផ្លូវ​វេ​ង​ស្រេង និង​ផ្លូវ​ទំនប់កប់ស្រូវ និងផ្លូវហាណូយដែរ   ៕    ដោយ៖  សំរិត

b5

z1

c3

...

v4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print