ភ្នំពេញ : ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិត ដែលកំពុងសិក្សាតាមបណ្ដា សាកលវិទ្យាល័យនៅទូទាំងរាជធានីភ្នំពេញ ជ្រាបថា ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរៀនសូត ដកពិសោធន៍ការងារជាក់ស្ដែង ក្រសួងបរិស្ថាននឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារនៅក្នុង នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួន ១០នាក់ ដោយស្របតាមកិច្ចសន្យារបស់ក្រសួងបរិស្ថាន រយៈពេល ៦ខែ ឬ១ឆ្នាំ។ ឯកទេសដែលត្រូវជ្រើសរើស មានដូចខាងក្រោម៖
១. ផ្នែកសារព័ត៌មាន ចំនួន ០៥នាក់
២. ផ្នែករដ្ឋបាល ចំនួន ០២នាក់
៣. ផ្នែកព័ត៌មានវិទ្យា ចំនួន ០៣នាក់
សេចក្តីដូចបានជម្រាបខាងលើ សូមនិស្សិតដែលមានចំណាប់អារម្មណ៍ ធ្វើការទំនាក់ទំនងចុះឈ្មោះ ដោយផ្ទាល់មកនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ដែលមានអាសយដ្ឋានស្ថិតនៅ អគារមរតកតេជោ បន្ទប់គីរីរម្យ(ជាន់ទី២) ដីឡូត៏លេខ៥០២ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣៕
ដោយ : សិលា