”ថ្ងៃទិវាឪពុក“កូនស្រីសាពូនមីដាដា និងសឿ សុធារ៉ា បញ្ចេញសារធ្វើឲ្យរំជួលចិត្តមួយ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីវ័យ១២ឆ្នាំ សាពូន តារាភិមាន ដែលគេស្គាល់ថាជាកូនស្រីច្បងនិងតំណក់ឈាមរួមគ្នារបស់តារាចម្រៀង សាពូនមីដាដា និងតារាសម្តែង សឿ សុធារ៉ា មុននេះបានធ្វើឲ្យមហាជន ពិសេសសិល្បករក្តុកក្តួលរំជួលចិត្តត្បិតនាងបានបញ្ចេញសារចាក់ដោតមួយនៅចំថ្ងៃទិវាឪពុក ឬ ”Father ‘s Day”។ នោះគឺជាសារដ៏មានន័យដែលទស្សនិកជន និងសិល្បករជាច្រើនថានាងជាក្មេងរឹងមាំ និងកត្តញ្ញូចំពោះអ្នកមានគុណ។

សាពូនតារាភិមាន ដែលមានវ័យ១២ ឆ្នាំ នាងមានសមត្ថភាពក្នុងការងារសិល្បៈមួយចំនួនពិសេសលើការសម្តែងភាពយន្ត ច្រៀង និងលេងឧបករណ៍តន្ត្រីនោះជាដើម ដែលគេដឹងថាមានមានឈាមជ័យនិងដុងពីឪពុកម្តាយ នោះតែម្តង។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះសារនេះក៏បានក្លាយជាប្រធានបទក្នុងការវែកញែកខ្លាំងពីសំណាក់ទស្សនិកជនជាច្រើនព្រោះតែជាថ្ងៃពិសេសដែលក្រុមគ្រួសារគួរជួបគ្នា ដោយភាពផ្អែមល្ហែម សុភមង្គលនិងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយអ្នកមានគុណ ជាពិសេសឪពុកដែលជាអ្នកផ្តល់កំណើតនោះ។ ភិមានបានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួនឈ្មោះថា Sapoun DaraPemean Officialថាសូ មទោសអ្នកម៉ាក់ដែលរម្លឹកពីពុក តែពុកនៅតែជាពុករបស់កូនដដែល។ 😔  អបអរទិវាលោក ឪពុក  ១៨  មិថុនា។  🙏សារនេះបានធ្វើឲ្យគ្រប់គ្នាបានអានហើយហាក់យល់ពីជំរៅចិត្តរបស់ក្មេងស្រីម្នាក់ដែលរស់ក្នុងជិវិតមួយដែលមានសម្ពាធក្រោយពីជីវិតក្រុមគ្រួសារនាងជួបរឿងរ៉ាវធំៗជាច្រើន ប៉ុន្តែនាងមិនដែលតូចចិត្ត ឬបញ្ចេញពាក្យសម្តីបែបទន់ជ្រាយឡើយ ផ្ទុយទៅវិញនាងតែងតែលើកទឹកចិត្តម្តាយ ជានិច្ច។ សារនេះក៏ទទួលបានការចាប់អារម្មណ៍ និងបញ្ចេញមតិចម្រុះព្រោងព្រាត ពីសំណាក់ទស្សនិកជន ពិសេសសិល្បករ និងបុគ្គលល្បីឈ្មោះជាច្រើនមានដូចជាតារាចម្រៀង ពេជ្រសោភា តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា កីឡាករស្រស់សង្ហា លោក សុវណ្ណ អ្នកដឹកនាំផលិតភាពយន្តឆ្នើមលោក ខាំ ភូរិជាដើម។ ភ្ជាប់ទៅដោយសារចាក់ដោតនេះគឺជារូបថតអនុស្សាវរីយ៍របស់ក្មេងស្រីរូបនេះជាមួយនឹងម្តាយឪពុក និងប្អូនប្រុសជាទីស្រលាញ់ ដែលមើលទៅហាក់មានក្តីសុខជាខ្លាំង។ 

  ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍គឺលោក ម៉ាច័ន្ទបញ្ញា  បានបញ្ចេញយោបល់មួយថាលោក នឹងទំនាក់ទំនងទៅកាន់ឪពុករបស់ភិមាន គឺលោក សាពូនមីដាដា ក្នុងពេលឆាប់ៗនេះដែលគេរំពឹងថាគាត់នឹងអាចមានដំណឹងល្អសម្រាប់ក្មេងស្រីរូបនេះផងដែរ។ អ្វីដែលជាការកត់សម្គាល់មានការចែករំលែក និងបញ្ចេញយោបល់ជាច្រើនភ្ជាប់ដោយការកោតសរសើរទៅកាន់ក្មេងស្រីរូបនេះថាមានវ័យតិចប៉ុន្តែមានឆន្ទៈក្នុងការជួយក្រុមគ្រួសារ និងមានចិត្តកត្តញ្ញូចំពោះអ្នកមានគុណ ហើយក៏អាចជាបង្អែកសម្រាប់គ្រួសារទៅថ្ងៃអនាគតផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print