សិស្សចំនួន០៨នាក់ ពាក់ព័ន្ធករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី១៩ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩:0០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សចំនួន០៨នាក់ ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១D ផ្លូវលេខ២៧១ ក្រុមទី០១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៣។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោះស្រាយ និងធ្វេីកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សទាំង០៨នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

...

បច្ចុប្បន្នសិស្សទាំង០៨នាក់ខាងលើ ក្រោយពីបានធ្វេីការដោះស្រាយ នឹងធ្វេីកិច្ចសន្យាបញ្ចប់រឿងព្រមទាំងមានការធានាពីអាណាព្យាបាលរួច សមត្ថកិច្ចបានប្រគល់ជូនលោកនាយកសាលាដើម្បីអប់រំនៅសាលាបន្ត៕ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print