ភ្នំពេញ : លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនភ្លាមៗទៅសង្គ្រោះនៅប្រទេសថៃ ប៉ុន្តែរហូតមកដល់ពេលនេះ សុខភាពរបស់លោកបានធូរស្រាលហើយ! នេះជាការបង្ហោះពីសាច់ញាតិ កូនចៅ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
មានសារជាច្រើន បានបង្ហោះ សូមជូនពរលោកអភិបាលខេត្តឆាប់ជាសះស្បើយទាំងស្រុង និងមានសុខភាពល្អប្រសើរឡើងវិញ!
សូមបញ្ជាក់ថា : ក្រសួងមហាផ្ទៃ ចេញប្រកាស ប្រគល់ភារកិច្ចអោយ លោក នូវបេ៉ង ច័ន្ទតារា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល។ នេះបើយោងតាមប្រកាស ស្តីពី ការប្រគល់ភារកិច្ចជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សម្រេច : ប្រគល់ភារកិច្ចអោយ លោក នូវបេ៉ង ច័ន្ទតារា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល ។
បទបញ្ញាត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសខាងលើ ចាត់ទុកជានារាករណ៍។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រវគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង មហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ ១ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូម : កាលពីបួនថ្ងៃមុន លោក គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ពេលកំពុងឡើងធ្វើរបាយការណ៍ជំរាបជូនគណៈអធិបតីនៅស្រុកស្អាង ខេត្តកណ្ដាល លោកមានសភាព អាការៈមិនស្រួលខ្លួន ក៏ត្រូវបាន ក្រុមការងារ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយអន្តរាគមន៍ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ៕
ដោយ : សិលា