រុស្ស៊ីប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារគ្រាប់បែកលើកម្លាំងទាហានអ៊ុយក្រែនដោយរថក្រោះនិងរថពាសដែក

ចែករំលែក៖

ក្រោយរងការវាយបកយ៉ាងខ្លាំងពីប្រទេសអ៊ុយក្រែន កម្លាំងទាហានរុស្ស៊ីបានប្រើប្រាស់យុទ្ធសាស្ត្រថ្មី ក្នុងនោះមានការប្រើប្រាស់រថក្រោះ និងរថពាសដែកអត្តឃាតដើម្បីវាយប្រហារទៅលើកម្លាំងទាហានអ៊ុយក្រែន ។

កន្លងមក កម្លាំងទាហានរុស្ស៊ីបានបង្កៃគ្រាប់បែកដែលមាន៥គ្រាប់និងគ្រាប់រំសេវ៣,៥តោន ដើម្បីវាយប្រហារទៅលើកម្លាំងទាហានអ៊ុយក្រែន ដោយកម្លាំងផ្ទុះនៃគ្រាប់បែកទាំងនោះពិតជាខ្លាំងណាស់។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតី
រុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺជាការណ៍ពិត ប៉ុន្មានថ្ងៃបន្ទាប់ពីរូបលោកបានថ្កោលទោសការដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រភេទនេះ ក្នុងប្រទេសបេឡារុស។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក បៃដិន បានចាត់ទុកការប្រកាសរបស់លោក ពូទីន ដែលថារុស្ស៉ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់ខ្លួនជាលើក ដំបូងនៅលើទឹកដីបេឡារុស គឺជាទង្វើគ្មានការទទួលខុសត្រូវទាល់តែសោះ។ ជាថ្មីម្ដងទៀត នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក បៃដិន បានគូសបញ្ជាប់ប្រាប់ម្ចាស់ជំនួយមួយក្រុមក្នុងរដ្ឋកាលីហ្វ័រនីញ៉ាដូច្នេះថា «…នៅពេលដែលខ្ញុំបង្ហាញក្ដីបារម្ភថាទន្លេនៃរដ្ឋ Colorado អាចនឹងរីងស្ងួត មនុស្សគ្រប់គ្នាមើលមកខ្ញុំដូចជាមនុស្សឆ្កួត ហើយពួកគេនៅតែមើលមកខ្ញុំក្នុងន័យបែបនេះ នៅពេលខ្ញុំនិយាយថាបារម្ភពីលោក ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក។ វាគឺជាការណ៍ពិត»។
កាលពីសប្ដាហ៍មុន ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ បានអះអាងថា ប្រទេសរបស់លោកបានចាប់ផ្ដើមទទួលបានក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកពីរុស្ស៉ី ដែលមានក្បាលគ្រាប់មួយចំនួនត្រូវបានមេដឹកនាំរូបនេះបញ្ជាក់ថាមានអនុភាពខ្លាំងជាង៣ដង បើធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima និងទីក្រុង Nagasaki ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥៕ ដោយធីរីណា

...

រូប​ថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print