ភ្នំពេញ : សារលិខិតរំលែកទុក្ខ ផ្ញើជូនលោកស្រី បួន ស្រីម៉ុច ត្រូវជា កូនស្រី និងក្រុមគ្រួសារនៃសព
តាងនាមសមាជិកនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងក្នុងនាមនាងខ្ញុំផ្ទាល់ សូម សម្ដែងនូវសេចក្ដីរន្ធត់ក្ដុកក្ដួលឥតឧបមា និងមានការសោកស្តាយ ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទី បំផុត ចំពោះមរណភាពរបស់ លោក បួន ហ៊ឹម កាលពីវេលាម៉ោង ១១និង៤១នាទី ថ្ងៃចន្ទ ២កើត ខ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុង ជន្មាយុ៧៥ឆ្នាំ។
មរណភាពរបស់ លោក បួន ហ៊ីម គឺជាការបាត់បង់នូវស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហាធម៌ និង ជាការបាត់បង់យុទ្ធមិត្តដ៏អង់អាចក្លាហានមួយរូប ដែលបានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធសាមគ្គីស ង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំ គ្រប់គ្រង បញ្ហាដោយផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ សង្គ្រោះប្រជាជន និងក្នុងបុព្វហេតុការពារ កសាង ព្រមទាំងអភិវឌ្ឍមាតុភូមិ ឱ្យរីកចម្រើនលើគ្រប់វិស័យ។
យើងខ្ញុំទាំងអស់គ្នា ! សូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេងជាទីបំផុតជាមួយ លោកសី បួន ស្រីម៉ុច ត្រូវជាកូនស្រី និងក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និង តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក បួន ហ៊ីម បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី បួន ស្រីម៉ុច និងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពី យើងខ្ញុំទាំងអស់គ្នា៕
ដោយ : សិលា